សញ្ញា​មួយ​ចំនួន​បង្ហាញ​ថា ម្នាក់​នោះ​មិន​សក្ដិសម​នឹង​អ្នក​ទេ!!!

គូស្នេហ៍ ឬ​គូ​ជីវិត គួរ​តែ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ឬ ខុស​គ្នា​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ទើប​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​យូរ​អង្វែង។ ប្រសិន​បើ​អ្នក និង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​មាន​គម្លាត​គ្នា​ឆ្ងាយ នោះ​នឹង​ធ្វើ​ឲ្យ​ស្នេហា​ប្រែ​ប្រេះ​ឆា​នៅ​ពេល​ណា​មួយ​មិន​ខាន។

ម្នាក់​នោះ​មិន​សក្ដិ​សម​នឹង​អ្នក​ទេ ប្រសិន​បើ​គេ​ជា​មនុស្ស​ដែល​មាន​ខ្លួន​តែ​មួយ ហើយ​ចង់​ជិះ​ទូក​២​នោះ។ ហើយ​គេ​ក៏​មិន​សក្ដិសម​នឹង​អ្នក​ដែរ ប្រសិន​បើ​គេ​ជា​មនុស្ស​ដែល​មាន​ទ្រព្យ​សម្បត្តិ ច្រើន​ជាង​អ្នក​ខ្លាំង (ខុស​គ្នា​ដូច​មេឃ និង​ដី)។

ម្នាក់​នោះ មិន​សក្ដិសម​នឹង​អ្នក​ឡើយ បើ​គេ​មាន​វ័យ​ចំណាស់​ជ្រុល ដែល​មើល​ទៅ​រូប​រាង​គេ​អាច​សម​នឹង​ធ្វើ​ជា​តា ឬ​យាយ​របស់​អ្នក​បាន​ហើយ។ ទោះ​បី​ស្នេហា​ខុស​វ័យ​នេះ កើត​ឡើង​ពី​ចិត្ត​នឹង​ចិត្ត​យ៉ាង​ណា​ក៏​ដោយ វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​ទទួល​រង​នូវ​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ។

គេ​មិន​សក្ដិសម​នឹង​អ្នក ព្រោះ​គេ​ជា​មនុស្ស​ដែល​អាត្មា​និយម និង​ស្រឡាញ់​តែ​ក្រុម​គ្រួសារ​របស់​គេ។ មនុស្ស​បែប​នោះ តែង​តែ​មាន​ចិត្ត​កំណាញ់ និង​មាន​ភាព​លម្អៀង រវាង​គ្រួសារ​របស់​អ្នក ជា​មួយ​គ្រួសារ​របស់​គេ។ ចូរ​កុំ​ស្រឡាញ់​មនុស្ស​បែប​នេះ​អី!!!។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial