ស្រឡាញ់​មនុស្ស​ម្នាក់ ហេតុ​អ្វី​ត្រូវ​សារភាព​ប្រាប់​គេ?

ស្នេហា គឺ​ជា​រឿង​មួយ​ដ៏​ស្មុគស្មាញ និង​ពិបាក​ក្នុង​ការ​ស្វែង​យល់​ឲ្យ​បាន​ស៊ីជម្រៅ​បំផុត។ ទោះ​បី​ជា​ពេល​ខ្លះ អ្នក​ដែល​ធ្លាប់​មាន​ស្នេហា​ជា​យូរ​មក​ហើយ​ក៏​ដោយ ក៏​នៅ​មិន​ទាន់​យល់​ពី​ការ​ពិត​របស់​ស្នេហា​ដែរ។

ស្នេហា កើត​ឡើង​ដោយ​ចិត្ត និង​ចិត្ត​រវាង​មនុស្ស​ពីរនាក់ មិន​មែន​ការ​ស្រឡាញ់​ដែល​កើត​ឡើង​តែ​ម្ខា​ង​នោះ​ទេ។ ហើយ​ដើម្បី​ទទួល​បាន​មនុស្ស​ម្នាក់​មក​ធ្វើ​ជា​គូ​ស្នេហ៍ អ្នក​ចាំ​បាច់​ត្រូវ​តែ​ព្យាយាម​លួងលោម និង​យល់​ចិត្ត​គេ​ទៀត​ផង។ ចំណុច​ទាំង​នេះ​ហើយ គឺ​ទាក់​ទង​ជាមួយ​នឹង​ហេតុ​ផល​មួយ ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​សារភាព​ស្នេហ៍​ចំពោះ​មនុស្ស​ដែល​ខ្លួន​បាន​ស្រឡាញ់។ ហេតុ​អ្វី​បាន​ជា​យើង​ចាំ​បាច់​ត្រូវ​ធ្វើ​បែប​នេះ?

– ពេល​ខ្លះ​គេ​ក៏​ស្រឡាញ់​យើង​ដែរ គ្រាន់​គេ​មិន​ហ៊ាន​និយាយ​មុន។ ដូច្នេះ​បើ​អ្នក​សារភាព​ស្នេហ៍​ចំពោះ​គេ​ក្នុង​ពេល​នេះ គឺ​ជា​ឱកាស​ល្អ​បំផុត ព្រោះ​បើ​លាក់​បាំង​យូរ​ទៅ នឹង​ធ្វើ​ឲ្យ​ Crush របស់​យើង​គេ គិត​ថា​យើង គ្មាន​ចិត្ត​ទៅ​លើ​គេ​ឡើយ។

– លាក់​ពាក្យ​ស្នេហ៍​យូរៗ​ទៅ​អាច​ធ្វើ​ឲ្យ​ហួស​ពេល។ គេ​អាច​នឹង​សម្រេច​ចិត្ត​ផ្ដល់​ការ​ស្រឡាញ់​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ ទម្រាំ​ដល់​ពេល​ដែល​គេ​ដឹង​ការ​ពិត​ពី​ចិត្ត​របស់​យើង​នោះ វា​ហួស​ពេល​បាត់​ទៅ​ហើយ។

– យ៉ាងណា​ក៏​យើង​គួរ​ឲ្យ​មនុស្ស​ម្នាក់​ដឹង​ថា យើង​ស្រឡាញ់​គេ​ដែរ ទោះ​បី​ជា​គេ​មិន​ស្រឡាញ់​យើង​ក៏​ដោយ ព្រោះ​មនុស្ស​មិន​គួរ​លាក់​បាំង​ចិត្ត​របស់​ខ្លួន​ឯង​ចំពោះ​អ្នក​ដទៃ​ពេក​ទេ យ៉ាង​ហោច​ណាស់ ក៏​អាច​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត​បាន​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial