នារី ៣ ប្រភេទ ដែល​មិន​ងាយ​ទទួល​ពាក្យ​សុំទោស​ពី​មិត្ត​ប្រុស​របស់​ខ្លួន

កំហុស​ឆ្គង គឺ​ជា​សកម្មភាព​មួយ ដែល​ភាគ​ច្រើន កើត​ឡើង​ដោយ​អចេតនា ឬ​មិន​មាន​ព្រៀង​ទុក​ឲ្យ​ដឹង​មុន​បាន​ទេ។ ទោះ​ជា​យ៉ាងណា កំហុស​ខ្លះ យើង​អាច​សុំ​ទោស​គេ​ហើយ គឺ​ជា​ការ​ស្រេច។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន មិន​មែន​ងាយ​ស្រួល​បែប​នេះ​ទេ ទោះ​បី​ជា​ពេល​ខ្លះ គេ​និយាយ​ចេញ​មក​ថា អត់​ទោស​ឲ្យ​អ្នក​ក៏​ដោយ ប៉ុន្តែ​វា​មិន​បាន​កើត​ចេញ​ពី​ចិត្ត​ផ្ទាល់​នោះ​ទេ។

តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ នារី​បី​ប្រភេទ​ខាង​ក្រោម​នេះ មិន​ងាយ​នឹង​ទទួល​យក​ពាក្យ​សុំទោស​ពី​មិត្ត​ប្រុស​របស់​ខ្លួន​ឡើយ នៅ​ពេល​ដែល​មិត្ត​ប្រុស​របស់​នាង​បាន​បង្កើត​នូវ​កំហុស​ឆ្គង​អ្វី​មួយ​ចំពោះ​គេ។

១. នារី​ដែល​មាន​ចរិត​ឆ្នាស់​ឆ្នើម​ពី​កំណើត៖ នារី​ប្រភេទ​នេះ មិន​ងាយ​នឹង​ស្រឡាញ់​បុរស​ណា​តែ​ផ្ដាស់​នោះ​ទេ ប៉ុន្តែ​បើ​នាង​បាន​ដាក់​ចិត្ត​ស្រឡាញ់​ហើយ គឺ​ច្បាស់​ជា​ស្រឡាញ់​មិន​ងាយ​ប្រែ​ចិត្ត​ទេ។ តែ​កុំ​ទាន់​អាល​អរ ព្រោះ​នារី​បែប​នេះ មិន​ងាយ​នឹង​អត់​ឱន​ទោស​ឲ្យ​សង្សារ​របស់​ខ្លួន​ដោយ​ងាយៗ​ទេ ទាល់​តែ​នាង​រក​ឃើញ​ការ​ពិត​សិន។

២. នារី​ដែល​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់៖ នាង​ជា​នារី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ហើយ​គ្រប់​សកម្មភាព​របស់​នាង​តែង​តែ​ប្រកប​ដោយ​ហេតុ​ផល​ជា​និច្ច។ ដូច្នេះ​ប្រសិន​បើ​មិត្ត​ប្រុស​របស់​នាង បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ខុស​ឆ្គង​នោះ នាង​នឹង​ធ្វើ​ការ​ពិចារណា​ដ៏​ល្អិតល្អន់​បំផុត មិន​មែន​អភ័យ​ទោស​ដោយ​ងាយៗ​ទេ។

៣. មនុស្ស​ស្រី​ដែល​មាន​គេ​ស្រឡាញ់​ច្រើន៖ មនុស្ស​ស្រី​ប្រភេទ​នេះ មិន​សូវ​ខ្វល់​ច្រើន​ឡើយ ប្រសិន​បើ​មាន​បុរស​ណា​ធ្វើ​ឲ្យ​គេ​ទាស់​ចិត្ត នោះ​គេ​នឹង​សុំ​បែក​គ្នា​ភ្លាម ព្រោះ​គេ​មិន​មែន​ខ្វះ​អ្នក​ស្រឡាញ់​ទេ ឲ្យ​តែ​គេ​ចង់​បាន ពេល​ណា​ក៏​បាន​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial