មនុស្ស​ស្រី​ដែល​ស្រឡាញ់​សង្សារ​របស់​ខ្លួន​ខ្លាំង ច្រើន​តែ​ធ្វើ​ទង្វើ​ដែល​ក្បត់​នឹង​ចិត្ត​ខ្លួន​ឯង

មនុស្ស​ស្រី មាន​លក្ខណៈ​ពិសេស​ជា​ច្រើន ខុស​ពី​បុរស។ នាង​ជា​មនុស្ស​ដែល​មិន​ងាយ​នឹង​ដាក់​ចិត្ត​ស្រឡាញ់​អ្នក​ណា​ម្នាក់​នោះ​ទេ តែ​បើ​នាង​ដាក់​ចិត្ត​ស្រឡាញ់​ហើយ​នោះ នាង​នឹង​ស្មោះ​ជា​មួយ​គេ​រហូត។

ជា​ធម្មតា​មនុស្ស​ស្រី ដែល​ស្រឡាញ់​សង្សារ​របស់​ខ្លួន​ខ្លាំង ច្រើន​តែ​ទទួល​រង​ទឹក​ភ្នែក ព្រោះ​នាង​បាន​ធ្វើ​ទង្វើ​ជា​ច្រើន ដែល​ខ្លួន​ឯង​មិន​ចង់​ធ្វើ។ វា​គឺ​ជា​ការ​ក្បត់​នឹង​ចិត្ត​របស់​ខ្ឡួន​ឯង ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់។

នៅ​ពេល​ដែល​បុរស​ជា​សង្សារ​ចង់បាន​អ្វី​ហើយ​នោះ នាង​នឹង​ផ្ដល់​ឲ្យ​គេ​ភ្លាម ទាំង​ចិត្ត​របស់​ខ្លួន​ឯង​មិន​ចង់​ឲ្យ​ក៏​ដោយ។ នេះ​គឺ​ជា​ស្រឡាញ់​ដ៏​ងប់ងល់​មួយ ហើយ​ក៏​ជា​ការ​យក​ជីវិត និង​សុភមង្គល​របស់​ខ្លួន​ឲ្យ​ទៅ​ផ្ញើ​នឹង​គេ​ដែរ។ ស្រឡាញ់​គេ​កាន់​តែ​ខ្លាំង គេ​នឹង​ធ្វើ​បាប​ចិត្ត​យើង​កាន់​តែ​ខ្លាំង។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial