អារម្មណ៍​បែប​ណា នៅ​ពេល​នឹក​មនុស្ស​អតីត?

អារម្មណ៍​នឹក​មនុស្ស​ម្នាក់ វា​ពិត​ជា​ពិបាក​និយាយ​ខ្លាំង​ណាស់ វា​លើស​ពី​អ្វី​ដែល​អាច​បរិយាយ​បាន​ទៅ​ទៀត។ ទោះ​បី​យើង​បាន​បែក​គ្នា​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ក៏​ដោយ ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា នឹក​នារី​ម្នាក់​នោះ​ខ្លាំង​ណាស់។

នាង​ជា​នារី​ម្នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សើច​គ្រប់​ពេល នាង​តែង​ដើរ​ទៅ​ណា​មក​ណា កាន់​ដៃ​ខ្ញុំ បង្ហាញ​ពី​ទំនាក់​ទំនង​ដោយ​បើក​ចំហរ ហើយ​នាង​មិន​ខ្លាច​ពាក្យ​និន្ទា​ពី​អ្នក​ណា​ម្នាក់​ឡើយ។ រាល់​ពេល​ដែល​ខ្ញុំ​ពិបាក​ចិត្ត​ម្ដងៗ នាង​ហាក់​ដូចជា ពិបាក​ចិត្ត​ជាង​ខ្ញុំ​ទៅ​ទៀត។ ទាំង​អស់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ខ្ញុំពិបាក​បំភ្លេច​ណាស់។

ដៃ​ដ៏​ល្វត់ល្វន់ ប៉ះ​នឹង​ថ្ពាល់​ខ្ញុំ ពិត​ជា​មិន​អាច​បំភ្លេច​បាន​ឡើយ។ រាល់​ពេល​ដែល​ដៃ​របស់​នាង​មក​ប៉ះ​ខ្ញុំ​ម្ដងៗ នាង​តែង​តែ​ប្រើភាព​ថ្នាក់​ថ្នម ដូច​ជា​ម្ដាយ បី​បាច់​ថែរក្សា​កូន​តូច​ដែល​មាន​អាយុ​ទើប​១​ខួប​អញ្ចឹង។ តើ​មិន​ឲ្យ​ខ្ញុំ​នឹក​គេ​ដោយ​វិធី​ណា? ហើយ​អាច​ឲ្យ​អ្វីៗ​វិល​ត្រឡប់​មក​វិញ​ដោយ​របៀប​ណា? ពិត​ជា​មិន​អាច​ទេ….

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial