កត្តា​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចុះ​ចាញ់ មិន​ចង់​មាន​ស្នេហា​បន្ត​ទៅ​ទៀត

ស្នេហា បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​សើច ហើយ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ត្រូវ​បង្ហូរ​ទឹក​នេត្រា​ផង​ដែរ។ យូរៗ​ទៅ​អ្នក​ខ្លះ ខ្លាច​នឹង​មាន​ស្នេហា ហើយ​សច្ចា មិន​ចង់​មាន​វា​រហូតទៀត​ផងហេតុ​ផល​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ លែង​ចង់​មាន​ស្នេហា​បន្ត​ទៅ​ទៀត។

មនុស្ស​ដែល​គេ​ធ្លាប់​ជួប​សុទ្ធ​តែ​ជា​មនុស្ស​ម្នាក់​ដែល​សាវា មិន​ស្រឡាញ់​គេ​ដោយ​ស្មោះ​ទេ គឺ​គេ​គ្រាន់​តែ​លេង​សើច​ជា​មួយ​នឹង​រូប​គេ​តែ​ប៉ុណ្ណោះ។ ហេតុផល​នេះ​ហើយ ធ្វើ​ឲ្យ​នាង​ខ្លាច​បំផុត។

ទើប​តែ​មាន​ស្នេហា​លើក​ទីមួយ ប៉ុន្តែ​ស្នេហា​លើក​ទី​មួយ​នោះ ធ្វើ​ឲ្យ​គេ​ឈឺ​ផ្សារ​ខ្លាំង។ វា​ជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​គេ​អស់​អារម្មណ៍​លែង​ចង់​សាង​ស្នេហា​បន្ត​ទៀត។

ជួនកាល​គេ​ចង់មាន​ស្នេហ៍​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ចូល​សាកល្បង លួងលោម​ស្អំ​បេះដូង​គេ។ មិន​មែន​រូប​សម្រស់​អន់​នោះ​ទេ គ្រាន់​តែ​ពេល​ខ្លះ អ្នក​ក្រ​មិន​ហ៊ាន អ្នក​មាន​មិន​ចូល​ប៉ុណ្ណោះ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial