បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់ អាច​មក​ពី​ហេតុ​ផល​ទាំង​នេះ​ហើយ!!!

មាន​ហេតុ ទើប​មាន​ផល! នេះ​ជា​ទស្សនៈ​មួយ​ដែល​ត្រឹម​ត្រូវ​បំផុត។ បើ​សិន​ជា​មិន​មាន​ដើម​ហេតុ​ទេ ផល​ដែល​នៅ​ខាង​ចុង​ក៏​មិន​លេច​ចេញ​ជា​រូប​រាង​មក​បាន​ដែរ។ មិន​ខុស​គ្នា​ប៉ុន្មាន​អំពី​ការ​ដែល​យើង​ធ្វើ​ឲ្យ​បាត់​បង់​មនុស្ស​ដែល​យើង​ស្រឡាញ់​ឡើយ។ មិន​អាច​នៅ​សុខៗ គេ​ទៅ​ចោល​យើង​ទេ គឺ​អាច​មាន​មូល​ហេតុ​មួយ​ចំនួន​ដែល​កើត​ឡើង​ដោយ​ចេតនា ឬ​អចេតនា។

អ្នក​អាច​នឹង​បាត់​បង់​មនុស្ស​ម្នាក់ នៅ​ពេល​ដែល​អ្នក​សម្ដែង​ឲ្យ​គេ​ឃើញ​ថា គេ​លែង​ជា​មនុស្ស​សំខាន់​សម្រាប់​អ្នក​ទៀត​ហើយ។ ជា​ធម្មតា ចិត្ត​យើង​ចិត្តគេ​ គឺ​មិន​ខុស​គ្នា​ឡើយ។ បើ​គេ​លែង​ទុក​យើង​ជា​មនុស្ស​សំខាន់​ហើយ តើ​យើង​នៅ​ជា​មួយ​គេ​បន្ត​ទៀត មាន​ន័យ​អ្វី?

អ្នក​អាច​នឹង​បាត់​បង់​គេ នៅ​ពេល​ដែល​អ្នក​ស្រឡាញ់​គេ គ្រាន់​តែ​កំដរ​ការ​អផ្សុក​របស់​អ្នក។ ការ​ស្រឡាញ់​បែប​លួច​លាក់ មិន​បើក​ចំហរ គឺ​ជា​មួល​ហេតុ​មួយ ដែល​គេ​មិន​ព្រម​នៅ​ជា​មួយ​យើង​បន្ត​ទៀត​ឡើយ។

ស្រឡាញ់​គេ ដោយ​មិន​ប្រាថ្នា​អនាគត គ្រាន់​តែ​ជា​ការ​ស្រឡាញ់​មួយ​ដែល​គ្រាន់​បង្កើត​ឡើង ដើម្បី​អ្វី​ម្យ៉ាង។ គ្មាន​មនុស្ស​ណា​ម្នាក់ អាច​នៅ​ជា​មួយ​មនុស្ស​ដែល​ស្រឡាញ់​គ្នា តែ​មិន​ព្រម​ដើរ​លើ​វិថី​នៃ​អនាគត​ជា​មួយ​គ្នា​នោះ​ទេ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial