ចំណុច​មួយ​ចំនួន​បញ្ជាក់​ថា បុរស​ដែល​អ្នក​ស្រឡាញ់​ជា​មនុស្ស​រឹង​មាំ​បំផុត

មាន​ចំណុច​មួយ​ចំនួន ដែល​អាច​បញ្ជាក់​បាន​ថា បុរស​ដែល​យើង​កំពុង​តែ​ស្រឡាញ់ ឬ​ជា​សង្សារ​របស់​យើង​នោះ ជា​បុរស​ដែល​រឹង​មាំ​បំផុត។

គេ​ជា​មនុស្ស​មិន​ងាយ​ស្ដាប់​សម្ដី​របស់​អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​មិត្ត​ស្រី​របស់​ខ្លួន​ឡើយ ទាល់​តែ​គេ​បាន​មើល​ឃើញ​នឹង​ភ្នែក ទើប​គេ​ជឿ។ ទៅ​ណា​មក​ណា តែង​តែ​ដើរ​ពី​មុខ​អ្នក នឹង​កាន់​ដៃ​អ្នក​ជាប់​ជា​និច្ច ហើយ​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ឡើយ គេ​នៅ​តែ​ប្រឈម​មុខ​ការពារ​អ្នក​រហូត។

គេ​ជា​បុរស​កម្រ​រក​បាន​ណាស់ ទាំង​ចរិត​លក្ខណៈ ចំណេះ​ដឹង និង​សម្ដី​សម្ដៅ គួរ​ឲ្យ​គោរព​បំផុត។ ក្រៅ​ពី​នោះ គេ​ក៏​ជា​មនុស្ស​ម៉ឺងម៉ាត់ ម៉ត់ចត់​នឹង​កិច្ចការ​ងារ ដោយ​មិន​ធ្វើ​អ្វីៗ​ឲ្យ​រួច​តែ​ពី​ដៃ​នោះ​ទេ។ អ្នក​ច្បាស់​ជា​ស្រឡាញ់​គេ​ខ្លាំង​ណាស់ ប៉ុន្តែ​ត្រូវ​ចាំ​ថា ក្រៅ​ពី​អ្នក ក៏​មាន​មនុស្សស្រី​ជា​ច្រើន កំពុង​សម្លឹង​មើល​បុរស​បែប​នេះ​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial