ធ្វើ​បែប​នេះ​ដាក់​សង្សារ ប្រយ័ត្ន​គេ​រត់​ចោល​ទាំង​គ្មាន​ពាក្យ​លា

ការ​ដែល​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា មិន​មែន​កើត​ឡើង​ដោយ​ភាព​ចៃ​ដន្យ​នោះ​ទេ។ ជា​ធម្មតា ការ​ស្គាល់​គ្នា និង​រស់​នៅ​ជា​មួយ​គ្នា​យូរៗ​ទៅ​ក៏​គេច​មិន​ផុត​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដែរ សំខាន់​យើង​ចេះ​អត់​ឱន​ឲ្យ​គ្នា ហើយ​កែ​កំហុស​ទាំង​នោះ​កុំ​ឲ្យ​កើត​មាន​ជា​លើក​ទី២។

បើ​ចង់​រស់​នៅ​ជា​មួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​បាន​ក្ដី​សុខ គួរ​តែ​កុំ​ក្បត់​ចិត្ត​លួច​លាក់​មាន​អ្នក​ផ្សេង​ក្រៅ​ពី​គេ​ឲ្យ​សោះ ព្រោះ​អ្នក​ដឹង​ស្រាប់​ហើយ​ថា គ្មាន​នរ​ណា​ចង់​បន្ត​ស្រឡាញ់​មនុស្ស​បែប​នោះ​ទេ។

កុំ​ទុក​មនុស្ស​ដែល​យើង​ស្រឡាញ់​ចោល​នៅ​នឹង​អ្នក​ផ្សេង ឬ​ទុក​គេ​ឲ្យ​នៅ​ឯកា​ឲ្យ​សោះ។ មិន​អាច​នៅ​ជា​មួយ​គ្នា​បាន​គ្រប់​ពេល​ទេ តែ​កុំ​ទុក​គេ​ចោល​អី អាច​ Call សួរ​សុខ​ទុក្ខ​តាម​ទូរស័ព្ទ ឬផ្ញើសារ​ខ្លះៗ​ក៏​បាន។

មាន​រឿង​ដ៏​សំខាន់​មួយ​ទៀត​នោះ គឺ​កុំ​ប្រើ​សម្ដី​សម្លុត​ខ្លាំងៗ ទោះ​បី​ជា​មាន​រឿង​អ្វី​ក៏​ដោយ ត្រូវ​ព្យាយាម​អត់​ធ្មត់ ឲ្យ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ។ ត្រូវ​ចាំ​ថា នៅ​ពេល​ដែល​មនុស្សខឹង​ខ្លាំង នឹង​បង្ហាញ​ចរិត​អាក្រក់ៗ​ចេញ​មក។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial