ប៉ុន្មាន​ចំណុច​នេះ គឺ​ជា​លក្ខណៈ​របស់​សុភាព​បុរស​ក្លែងក្លាយ!!!

ជា​ទូទៅ បុរស​ដែល​មាន​កលល្បិច មិន​ស្មោះត្រង់ មាន​ចិត្ត​ស្នេហា​ឱ្យ​នារី​ច្រើន​នាក់​ហើយ​ពូកែ​សម្តែង​នៅ​ខាង​មុខ​ស្រីៗ ជា​បុរស​ល្អ ប៉ុន្តែ​ក្រោយ​ខ្នង​វិញ បែរ​ជា​ប្តូរ​ឥរិយាបថ​ផ្សេង​ទៀត​គេ​តែង​តែ​កត់សម្គាល់ និង​ឱ្យ​ឈ្មោះ​ថា សុភាព​បុរស​ក្លែង​ក្លាយ ខាង​ក្រោម​នេះ ជា​លក្ខណៈ​របស់​សុភាព​បុរស​ក្លែងក្លាយ៖

នៅ​ខាង​មុខ​នារី ដែល​ខ្លួន​ចាប់​អារម្មណ៍ គេ​ជា​មនុស្ស​សុភាព​ត្រឹម​ត្រូវ៖ បុរស​បែប​នេះពូកែ​រៀប​ឫក​ណាស់ ហើយ​ទឹក​មុខ​ជា​មនុស្ស​ដែល​មិន​ចេះ​និយាយ​ស្តី​អ្វី​ទាំង​អស់។

ខ្លួន​ប្រាណ​គេ ត្រូវ​ប្រាកដ​ថា ស្អាត សង្ហា​ជានិច្ច៖ ពិតណាស់​បុរស​បែប​នេះ ពូកែ​តុប​តែង​ខ្លួន​យ៉ាង​មាន​របៀប​រៀប​រយ។

គេ​ជា​មនុស្ស​ផ្លាស់ប្តូរ​ជា​និច្ច៖ មិន​ថា ឥរិយា​បថ ឬ​ការ​និយាយ​ស្តី ចិត្ត​គំនិត​ទេ គេ​តែង​តែ​ប្រែប្រួល​ជានិច្ច គេ​គឺ​ជា​មនុស្ស​កាលៈទេសៈ​និយម។

ចូលចិត្ត​បង្ហាញ​ពី​ចំណុច​ល្អ​របស់​ខ្លួន៖ គេ​ចូលចិត្ត​អួតអាង​ពី​ទ្រព្យ​សម្បត្តិ លុយ​កាក់ និង​ចូលចិត្ត​សន្យា​ឱ្យ​ស្រីៗ។

ក្លែង​ធ្វើ​ជា​មិន​សូវ​ជា​ចេះ​និយាយ​ស្តី៖ បុរស​បែប​នេះ ធ្វើ​ពុត​មិន​ចេះ​និយាយ​ឡេះឡោះ តែ​តាម​ពិត​នៅ​ពី​ក្រោយ​ខ្នង គេជា​មនុស្ស​ដែល​មាន​វោហារ​ចាក់​ទឹក​មិន​លិច។

ធ្វើខ្លួន​ជា​មនុស្ស​មាន​អាថ៌​កំបាំង៖ គេ​មិន​សូវ​បង្ហាញ​ពី​ធាតុពិត​របស់​ខ្លួន​នោះ​ទេ គេ​ធ្វើ​អ្វី​ក៏​លាក់​លៀម​ដែរ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial