រឿងខ្លី៖ ក្ដីស្រឡាញ់ និង​កែវភ្នែក​មួយ​គូ

មាន​នារី​ពិការ​ភ្នែក​ម្នាក់ ជា​មនុស្សដែល​ស្អប់​ខ្លួន​ឯង និង​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ផង​ដែរ។ មាន​តែ​មនុស្ស​ម្នាក់​គត់ ដែល​នាង​មិន​ស្អប់ នោះគឺ​មិត្ត​ប្រុស​របស់​នាង ព្រោះ​បុរស​ម្នាក់​នោះ​តែង​នៅ​ក្បែរ​នាង​ជា​និច្ច។ នាង​សន្យា​ថា បើ​ថ្ងៃ​ណា​មួយ​ភ្នែក​របស់​នាង​អាច​ភ្លឺ​វិញ នោះ​នាង​នឹង​រៀប​ការ​ជា​មួយ​គាត់។

ជា​សំណាង​ល្អ ថ្ងៃ​មួយ​មាន​មនុស្ស​ម្នាក់ បាន​បរិច្ចាគ​ភ្នែក​ឲ្យ​ទៅ​នាង។ ពេល​នេះ នាង​អាច​មើល​ឃើញ​ដូច​មនុស្ស​ទូទៅ​ហើយ។ មិត្តប្រុស​របស់​នាង​បាន​សួរ​នាង​ថា “ពេលនេះ​អ្នក​អាចមើល​ឃើញ​វិញ​ហើយ តើ​អ្នក​នឹង​រៀបការ​ជា​មួយ​ខ្ញុំ​ទេ?”

ពេល​នោះ​នាង​បាន​មើល​ឃើញ​ថា មិត្ត​ប្រុស​របស់​នាង ជា​មនុស្ស​ពិការ​ភ្នែក​ដូចនាង​ដែរ ហើយ​នាង​បាន​បដិសេធ​មិន​ព្រម​រៀប​ការ​ជា​មួយ​គេ​ឡើយ។ ពេល​នោះ មិត្ត​ប្រុស​របស់​នាង​បាន​ស្រក់​ទឹក​ភ្នែក ហើយ​និយាយ​ថា “អ្នក​មិន​ស្រឡាញ់​ខ្ញុំ​ក៏​មិន​អី​ដែរ ប៉ុន្តែសូម​ថែរក្សា​កែវ​ភ្នែក​របស់​ខ្ញុំ​ផង“។

តាម​ពិត​ទៅ បុរស​ជា​សង្សារ​នោះ បាន​បរិច្ចាគ​កែវ​ភ្នែក​របស់​ខ្លួន ឲ្យ​នារី​ជា​សង្សារ ព្រោះ​តែ​ការ​ស្រឡាញ់ និង​អាណិត។ គេ​ស្រឡាញ់​សង្សារ​របស់​ខ្លួន​ជាង​ស្រឡាញ់​ខ្លួន​ឯង​ទៅ​ទៀត រហូត​សុខ​ចិត្ត​បរិច្ចាគ​កែវ​ភ្នែក​របស់​ខ្លួន​ឲ្យ​ទៅ​នាង​ទៀត។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial