របស់​ដែល​ស្រឡាញ់ ហេតុអ្វី​នៅក្បែរ​មិន​បាន​យូរ? នេះ​ជា​ហេតុ​ផល!!!

គេ​តែង​តែ​និយាយ​ថា ពេល​វេលា​នៃ​ភាព​សប្បាយ​រីករាយ​មាន​រយៈពេល​តិច​ជាង​រយៈពេល​នៃ​ភាព​ទុក្ខសោក។ ព្រោះ​ថា ភាព​សប្បាយ​បាន​ធ្វើ​ឱ្យ​យើង​ភ្លេច​ខ្លួន មិន​សូវ​ចង​ចាំដូច​ក្តី​ឈឺចាប់​នោះ​ទេ ទន្ទឹម​នឹង​នេះ​ដែរ របស់​ដែល​យើង​ស្រឡាញ់ គឺ​តែងតែ​មាន​ឧបសគ្គ ឬ​មិនអាច​នៅ​ជាមួយ​យើង​បាន​យូរ​នោះទេ ដោយ​ហេតុ៖

របស់​នោះ​មាន​គុណសម្បត្តិ​ច្រើន៖ វា​មិន​អាច​នៅ​ក្បែរ​យើង​បាន​យូរ រហូត​ទៅ​ដោយ​ហេតុ​វា មាន​ចំណុច​ល្អ​ច្រើន​អ្នក​ផង​ទាំង​ឡាយ​តែង​ចង់​បាន​វា​មក​លម្អ ឬ​គ្រប់គ្រង ដើម្បី​បង្ហាញ​ពី​ភាព​ឡូយឆាយ​របស់​ខ្លួន មនុស្ស​ក៏​ដូចគ្នា​ព្រោះ​ថា មនុស្ស​ដែល​យើង​ស្រឡាញ់​មិន​អាច​នៅ​ក្បែរ​បាន​យូរ​មក​ពី​ម្នាក់​នោះ គេ​មាន​ចំណុច​ល្អ​ច្រើន ដែល​ជាទី​ទាក់ទាញ​នៃអ្នក​ផង​ធ្វើ​ឱ្យ​គេ​ស្រឡាញ់ អាច​ឱ្យ​កើត​ជា​ការ​ប្រកួត​ប្រជែង។

អ្នក​ដទៃ​ឃើញ​របស់​នោះ​ល្អ​ដូច​ដែល​យើង​មើល​ឃើញ​ដែរ៖ ធម្មតា​ទេ វត្ថុ ឬ​មនុស្ស​ដែល​យើង​ស្រឡាញ់​នោះ ​ប្រាកដ​ជា​មាន​ចំណុច​ពិសេស​ណា​មួយ ហើយ​ដែល​អាច​ទាក់ទាញ​បេះដូង​យើង​បាន ទើប​ធ្វើ​ឱ្យ​យើង​បាក់ចិត្ត​ស្រឡាញ់ ចង់​បាន​មក​ថ្នាក់​ថ្នម ​ហើយ​អ្នកដទៃ​ក៏​មើល​ឃើញ​ពី​វត្ថុ ឬ​ម្នាក់នោះ​ដូច​អ្វី​ដែល​យើង​បាន​ឃើញ​ដែរ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial