ចង់បានស្បែកសស្អាត គ្មានមុន និងស្នាម ចូរដុសជាមួយ Scrub ធម្មជាតិមួយនេះ

តើអ្នកកំពុងតែស្វែងរក Scrub ដុសខ្លួនមែនទេ? មិនបាច់ចំណាយលុយច្រើនទៅទិញផលិតផលខាងក្រៅទេ ធ្វើវាដោយខ្លួនឯងក៏បានដែរ។ អស់លុយតិចហើយ មិនប៉ះពាល់ដល់ស្បែកទៀតផង។ អ្វីដែលអ្នកត្រូវការនោះមានដូចជា៖

-ទឹកឃ្មុំ ១ ស្លាបព្រាបាយ
-ទឹកប៉េងប៉ោះ ១ ស្លាបព្រាបាយ
-តែ ១ ស្លាបព្រាបាយ

វិធីធ្វើ៖
-លាងប៉េងប៉ោះអោយស្អាត ហើយចិតវាអោយតូចៗ ច្របាច់យកទឹកវា។
-លាយទឹកឃ្មុំចូល កូរវាអោយសព្វ។
-បន្ថែមតែចូលទៅក្នុងលាយទឹកឃ្មុំ និងទឹកប៉េងប៉ោះ។ ដាក់ត្រាំតែចោលរយៈពេល ១៥ នាទី។

វិធីប្រើប្រាស់៖
-លាងសម្អាយផ្ទៃមុខរបស់អ្នកអោយស្អាតល្អជាមុនសិន។ ជូតមុខកុំអោយស្ងួតពេក។ យក Scrub ទៅដុសលើផ្ទៃមុខ និងក ទុកចោលរយៈពេល ៥នាទី សឹមលាងចេញ។ Scrub នេះក៏អាចប្រើទៅលើបបូរមាត់ដែរ។ អនុវត្ត ១ ដង ក្នុងមួយសប្តាហ៍៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial