បើអ្នកធ្លាប់ធ្វើរឿងទាំងនេះ មានន័យថាអ្នកធ្លាប់ក្បត់ដៃគូរបស់អ្នក ដោយមិនដឹងខ្លួន

ពេលខ្លះអ្នកធ្វើទាំងមិនដឹងខ្លួន ហើយអ្នកគ្មានបំណងបោកប្រាស់ប្តី/ប្រពន្ធរបស់អ្នកទេ។ អ្នកធ្វើវាដោយអចេតនា ប៉ុន្តែយ៉ាងណាអ្នកគួរតែបញ្ឈប់ ព្រោះវាជាទង្វើបោកប្រាស់៖

១. លួចឆែកមើល profile របស់ ex
មិនថាអ្នកមានចេតនារឺគ្មានចេតនាក៏ដោយ ប៉ុន្តែអ្នកមិនចាំបាច់ចង់ដឹងសុខទុក្ខរបស់ពួកគេទៀតទេ។ អតីតគឺជាអតីត គ្មានអ្វីដែលត្រូវនឹកនាដល់ទៀតទេ។​

២. មិនប្រាប់ប្តី/ប្រពន្ធ អំពីទំនាក់ទំនងផ្ទុយភេទ ដែលអ្នកកំពុងសេពគប់
មិនថាមិត្តភក្តិរួមការងារ រឺអ្នកណាទេ ប្រសិនបើអ្នកកំពុងរាប់អានគ្នា គ្មានហេតុផលអ្វីដែលអ្នកត្រូវលាក់លៀមទេ។ ប្រាប់ដៃគូរបស់អ្នកអោយបានដឹងថា តើអ្នកកំពុងរាប់អានណាខ្លះ?

៣. លាក់លៀមរឿងលុយកាក់
ការបោក​ប្រាស់មិនសំដៅតែលើការរាប់អានបុគ្គលទេ សូម្បីតែរឿងលុយកាក់ក៏ត្រូវបានគេរាប់បញ្ជូលផងដែរ។ អ្នកគួរតែស្មោះត្រង់រឿងលុយកាក់ យកលុយទៅណាក៏គួរតែប្រាប់គ្នា អោយបានដឹង។

៤. យករឿងប្តី/ប្រពន្ធ ទៅរអ៊ូប្រាប់អ្នកដទៃ
មិនថាម្តាយ បងប្អូន រឺមិត្តរបស់អ្នកទេ ប៉ុន្តែយ៉ាងណាក៏មិនគួរយករឿង ប្តីប្រពន្ធឯងទៅប្រាប់អ្នកដទៃដែរ។

៥. គិតរឿងខ្លួនឯងសំខាន់ជាងដៃគូ
ប្រសិនបើអ្នកតែងតែអោយតម្លៃរឿងផ្ទាល់ខ្លួនខ្ពស់ជាងជីវិតដៃគូនោះ អ្នកប្រហែលជាមិនសូវស្រលាញ់ដៃគូរបស់អ្នកទេ។

៦. ព្យាយាមធ្វើអោយអ្នកដទៃចាប់អារម្មណ៍នឹងខ្លួន
ពេលនេះអ្នកមានដៃគូហើយ ហេតុអ្វីចាំបាច់ត្រូវធ្វើអ្នកដទៃចាប់អារម្មណ៍នឹងខ្លួន។

៧. ចំណាយពេលវេលាជាមួយអ្នកក្រៅច្រើនជាងប្តីប្រពន្ធ
នៅពេលដែលអ្នកមានប្តីប្រពន្ធហើយ​ អ្នកមិនគួរចំណាយពេលវេលាជាមួយអ្នកដទៃច្រើនពេកទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial