ហេតុអ្វី​បាន​ជា​ម្ហូប​ជប៉ុន​ត្រូវ​បាន​គេ​គិត​ថា ល្អ​បំផុត​សំរាប់​សុខភាព?

អោយ​តែ​និយាយ​ដល់​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព អ្នក​ប្រាកដ​ជា​គិត ដល់​អាហារ​បែប​ជប៉ុន​ហើយ។ មាន​ដែល​ឆ្ងល់​អត់ ពេល​គេ​ថា អាហារ​ជប៉ុន​ល្អ​បំផុត​សំរាប់​សុខភាព តើ​ចំនុច​អ្វីខ្លះ​ទៅ ដែល​គាំទ្រ​សំនួរ​មួយ​នេះ?

ជា​ការ​ពិត​ណាស់ មនុស្ស​មួយ​ចំនួន​ធំ និយាយ​ត​គ្នា​ថា អាហារ​ជប៉ុន​ល្អ​សំរាប់​សុខភាព ប៉ុន្តែ​ពួក​គាត់​មិន​បាន​ដឹង​ពី​មូលហេតុ​ជាក់​ស្តែង​នោះ​ទេ។ តោះ!!! សាក​មើល​ចំនុច​ខ្លះៗ​ដែល​បង្ហាញ​ថា ម្ហូប​ជប៉ុន​ល្អ​ខ្លាំង​សំរាប់​រាង​កាយ ហើយ​នឹង​រូបភាព​ម្ហូប​ជប៉ុន​ឆ្ងាញ់​ទាំង​អស់​គ្នា​ណា!

-ភាគ​ច្រើន​នៃ​ម្ហូប​ជប៉ុន​សំបូរ​​ទៅ​ដោយ​បន្លែ ហេតុនេះ​ហើយ​បាន​ជា​ជនជាតិ​ជប៉ុន​ភាគ​ច្រើន​មាន​រាង​សមល្មម។
-អាហារ​សមុទ្រ​ឆៅ (មឹក ត្រីសាម៉ុន ត្រីធូណា…) សំបូរ​ទៅ​ដោយ​វីតាមីន។
-គ្រប់​មុខ​ម្ហូប​មាន​ជាតិ​សាបល្មម ហើយ​នឹង​មិន​ដាក់​ប៊ីចេង ព្រោះ​ប៊ីចេង​អាច​ធ្វើ​ឲ្យ​ពុកឆ្អឹង។
-រាល់​ចំនី​អាហារ​របស់​ជប៉ុន សំបូរ​ទៅ​ដោយ​ជាតិ​ហ្វាយប៊ឺ (Fiber) វា​ជួយ​សំរួល​ពេល​បន្ទោរ​បង់។

ប្រភព៖ JustHungry
ដោយ៖ NT

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial