វិធី​សាស្ត្រទាំង ១០ ដើម្បី​ពង្រឹង​​ការ​ចង​ចាំ​កុមារ និង​ការ​លូតលាស់​នៃ​ខួរក្បាល

ក្មេងតូចៗ​ប្រៀប​បី​ដូចជា ក្រដាស​ស​មួយ​សន្លឹក។ ប្រសិន​បើ​យើង​ប្រាប់​អ្វីដែល​ត្រឹមត្រូវ​ទៅ កាន់​ពួក​គេ ពួកគេ​នឹង​ចង់​ចាំ​ទុក។ តែ​ប្រសិន​បើ​អ្នក​ប្រាប់​អ្វី​ដែល​មិន​ល្អ ពួក​គាត់​នឹង​ធ្វើ​តាម ហើយ​បើ​ចង់​កែ​ប្រែ​ពួកគាត់ ឲ្យ​ទៅ​ជា​ល្អ​វិញ អ្នក​នឹង​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការប្រៀន​ប្រដៅ។

ក្មេង​មួយ​ចំនួន ពួក​គាត់​ឆ្លាត​ណាស់ ខាង​បញ្ញា និង​ស្មារតី ប៉ុន្តែមួយ​ចំនួន​ទៀត ពួក​គាត់​ខ្សោយ​បញ្ញា និង​ការចង​ចាំ។ តើអ្នក​ដឹង​ពី​វិធីសាស្ត្រ ដើម្បី​បង្កើន​ការ​ចង់​ចាំ និង​ការ​លូត​លាស់​របស់​កូន​អ្នក​ដែរ​ទេ?

ខាង​ក្រោម​នេះ គឺ​ជា​វិធីសាស្ត្រ ដើម្បី​ពង្រឹង​ការ​ចងចាំ និង ការលូតលាស់​នៃ​ខួរ​ក្បាល​កុមារ៖

១. អំឡុង​ពេល​អ្នកម្តាយ​ពរពោះ មិន​គួរ​ជក់​បារីទេ។ ប្រសិន​បើអ្នក​ម្តាយ​ជក់ កូន​ក្នុង​ផ្ទៃ​ក្លាយ ជា​អ្នក​ជក់​ប្រយោល។
២. ការ​បំបៅ​ដោះ​ពី​អ្នកម្តាយ​ល្អ​សំរាប់​កូន​តូច​ទើប​នឹង​កើត ព្រោះ​ទឹកដោះ​មាន​សារធាតុ ​សរីរាង្គ​ល្អ សំរាប់​ខួរ​ក្បាល​ក្មេង។
៣. គួរ​ឲ្យ​ក្មេង​ស្តាប់​តន្រ្តី​បែប​កុមារ វា​ធ្វើឲ្យ​គាត់​សប្បាយ​ចិត្ត និង ចាប់ផ្តើម​រៀន​ស្តាប់។
៤. មិន​គួរ​ឲ្យ​ក្មេង​មើល​ទូរ​ទស្សន៍ កុំព្យូទ័រ រឺ ថាប្លេត​ច្រើន​ពេក​ទេ ព្រោះ​កម្មវិធី​ខ្លះៗ​វា​មាន​ភាព ហឹង្សា ហើយ​ក្មេង​ងាយ​នឹង​ធ្វើ​ត្រាប់​តាម។
៥. អាន​សៀវភៅ​ជីវចល​រាល់ថ្ងៃ អោយ​ក្មេងៗ​ស្តាប់ ព្រោះ​ធ្វើ​បែប​នេះ ពួក​គាត់​នឹង​អាច​រៀន​ពាក្យ​ថ្មីៗ។
៦. ការ​ហាត់​ប្រាណ (ជិះកង់ រត់លេង…) មានសារៈ​សំខាន់ ព្រោះ​វា​អាច​ជួយ​ពួក​ក្មេងៗ​ស៊ាំទៅ​នឹង​បរិស្ថាន និង​លំហូរ​ឈាម​ដើរ​ស្រួល។
៧. ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សារ​ធាតុ​បំប៉ន ដូចជា៖ ស្ពៃខៀវ ផ្លែប៉ោម គ្រាប់​ធញ្ញជាតិ សូកូឡា ក្រូច ឪឡឹក ទឹកដោះគោ និង ផ្កាស្ពៃ​ជា​ដើម។
៨. មិន​គួរ​ឲ្យ​ក្មេង​តូច សាក​នូវ​ពពួក​ភេសជ្ជៈ​ប៉ូវ​កំលាំង ទឹកក្រូច អ្វី​ដែល​មាន​ជាតិ​កាហ្វេ និង ញ៉ាំស្ក​កៅស៊ូ ព្រោះ​វា​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​ខួរក្បាល។
៩. គួរ​បង្ហាត់​គាត់​លេង​ល្បែង Puzzles រឺ Legos ព្រោះ​ល្បែង​នេះ អាច​ធ្វើ​ឲ្យ​គាត់​រៀន​គិត។
១០. គួរ​ចំនាយ​ពេល​ជា​មួយ​កូន​តូច​របស់​អ្នក​ឲ្យ​បាន​ច្រើន។ ក្មេងតូចៗ​ចូលចិត្ត​ភាព​កក់​ក្តៅ​ពី​ឪពុកម្តាយ​ណាស់។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial