ជឿទេ!!! ទឹក​នោម​ទាំង ៨ ពណ៌ អាច​ប្រាប់​ពី​សុខភាព​របស់​អ្នក​បាន?

សួរ​តាម​ត្រង់​ចុះ មាន​ធ្លាប់វេជ្ជបណ្ឌិត​ឲ្យ​អ្នក​នោម​ដាក់​កូន​ដប​តូច ហើយ​យក​ទឹក​នោម​អ្នក ទៅ​ពិនិត្យ​ដែរ​ទេ? ជា​ការ​ពិត​ណាស់ វេជ្ជបណ្ឌិត​យក​ទឹកនោម​របស់​អ្នក ដើម្បី​ចង់​ដឹង​ពី សុខភាព​របស់​អ្នក។ ពណ៌​របស់​ទឹកនោម​អាច​បញ្ជាក់ពី​សុខភាព​របស់​អ្នក វា​អាច​ប្រែ​ពណ៌​ផ្សេងៗ នៅ​ពេល​ដែល​សុខភាព​អ្នក​មិន​ប្រក្រតី។

គួរ​មើល​ពណ៌​ទឹក​នោម​របស់​អ្នក ពេល​អ្នក​បត់​ជើង​រួច ថា​តើ​អ្នក​មាន​បញ្ហា​សុខភាព រឺក៏​អត់។ ខាង​ក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​ពណ៌​ទឹក​នោម៖

១. ពណ៌​លឿង​ស្រអាប់៖ ប្រសិន​បើ​អ្នក​បត់​ជើង​ទៅ​ចេញ​ពណ៌​លឿង​ស្រអាប់ មិន​ថ្លា អ្នក​ប្រហែល​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​ក្រួស​ក្នុង​តំរង​នោម។

២. ពណ៌​ក្រហមបែក​ផ្កា​ឈូក៖ ពណ៌​នេះ​អាច​បញ្ជាក់​ថា អ្នក​មាន​ដុះ​សាច់​ក្នុង​ប្លោក​នោម រឺ​ដុះសាច់​ក្នុង​តំរង​នោម។

៣. ពណ៌​ទឹក​ក្រូច៖ សំរាប់​ទឹក​នោម​ពណ៌​ទឹក​ក្រូច​វិញ អ្នក​ប្រហែល​ជា​ខ្វះ​ជាតិ​ទឹក រឺ​ ក៏​ជា ​សញ្ញា​បញ្ហា​នឹង​ថ្លើម។

៤. ពណ៌​ត្នោត៖ ប្រសិន​បើ​ទឹកនោម​អ្នក មាន​ពណ៌​ត្នោត រឺ​ស្រដៀង​ទៅ​នឹង​ពណ៌​ទឹក​ក្រូច Coca-Cola វា​អាច​បណ្តាល​មក​ពី​ការ​តម​ចំណី​របស់​អ្នក​ខ្លាំង​ពេក រឺ​បញ្ហា​សុខភាព​ផ្សេងៗ។

៥. ពណ៌​លឿង​ចាស់៖ សំរាប់​ពណ៌​នេះ​វិញ វា​បណ្តាល​មក​ពី​អ្នក​ផឹក​ថ្នាំ​សាស់​ច្រើន រឺ​ក៏មក​ពី​អ្នក​បាត់បង់​ជាតិ​ទឹក​ច្រើន។

៦. ពណ៌​បៃតង៖ ទឹក​នោម​អ្នកប្រែ​ទៅជា​ពណ៌​បៃតង បណ្តាល​មក​ពី​ការ​ញ៉ាំ​ទំពាំង​បារាំង​ច្រើន ញ៉ាំ​ស្រាបៀរ រឺ​ក៏​ចំណី​អាហារ ដែល​ដាក់​ពណ៌ វា​អាច​បង្ករ​អោយ​អ្នក​រាគរូស​ផង​ដែរ។

៧. ពណ៌​ទឹក​សមុទ្រ៖ ស្តាប់​មើល​ទៅ​រៀង​ចំលែក​បន្តិច នៅ​ពេល​ដែល​និយាយ​ថា ពណ៌​ទឹកនោម​ពណ៌​ទឹក​សមុទ្រ។ សំរាប់​ពណ៌​នេះ កំរ​នឹង​ឃើញ​ណាស់ ព្រោះ​វា​ទាក់ទង​នឹង​ហ្ស៊ែន​ជា​មួយ​នឹង​កាល់​ស្យូម​ក្នុង​ឈាម។

៨. គ្មាន​ពណ៌៖ ទឹកនោម​អ្នក​គ្មាន​ពណ៌ រឺ​ថ្លា មាន​ន័យ​ថា សារធាតុ​ទឹក​ក្នុង​ខ្លួន​ច្រើន ព្រោះ​អ្នក​ផឹក​ទឹក​ច្រើន។ តែ​ប្រសិន​បើ​អ្នក​មិន​បាន​ផឹក​ទឹក​ច្រើន ហើយ​ទឹក​នោម​អ្នក​គ្មាន​ពណ៌ រឺ​ថ្លា អ្នក​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោម​ផ្អែម។

ប្រភព៖ Homeremedies
ដោយ៖ NT

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial