អាហារ​ទាំង ៥ មុខ មិន​គួរ​បរិភោគ​បន្ទាប់​ពី​មាន​អាការៈរាគ

វា​ជា​រឿង​ធម្មតា​ស្រាប់​ហើយ បន្ទាប់​ពី​អ្នក​រាគ​រួច អ្នក​នឹងប្រឈម​មុខ​នឹង​បញ្ហា​បាត់​បង់​ជាតិ ទឹក​ជា​ច្រើន។ អ្វី​ដែល​មិន​ធម្មតា​អំឡុង​ពេល​ដែល​អ្នក​រាគ​នោះ វា​អាច​ធ្វើ​ឲ្យ​អ្នក​ចុក​ពោះ​ខ្លាំង រឺ​បត់ជើង​រហូត​ដល់​ក្រហាយ​រន្ធ។ បន្ទាប់​ពី​រាគ​រុះ តើ​អាហារ​អ្វី ដែល​អ្នក​គួរ​កុំ​បរិភោគ?

ខាង​ក្រោម​នេះ គឺ​ជា​អាហារ​ដែល​អ្នក​ពុំ​គួរ​បរិភោគ​ទេ បន្ទាប់​ពី​អ្នក​មាន​អាការៈ​រាគ៖

១. ទឹក​ដោះគោ៖ មិនគួរ​ផឹក​ទឹក​ដោះ​គោ បន្ទាប់​ពី​រាគ​រួច​នោះ​ទេ ព្រោះ​ទឹកដោះ​គោ​សំបូរ​ទៅ ដោយ​សារធាតុ​ឡាក់តូស​ដែល​បណ្តាល​ធ្វើ​ឲ្យ​អ្នក​រាគ​តទៀត​បាន។
២. ម្ទេស៖ ញ៉ាំ​ម្ទេស​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ព្រោះ​ម្ទេស​ហឹរ​ខ្លាំង។
៣. កាហ្វេ៖ ប្រសិន​បើ​អ្នកមាន​ទំលាប់​ផឹក​កាហ្វេ​ជា​ប្រចាំ គួរ​តែ​បញ្ឈប់​នៅ​ថ្ងៃ​ដែល​អ្នក​រាគ ព្រោះ​កាហ្វេ​វា​ស្រូប​យក​ជាតិ​ទឹក​ខ្លាំង ហើយ​អំឡុង​ពេល​រាគ អ្នក​ក៏​បាត់​បង់​ជាតិ​ទឹក​ច្រើន​ណាស់​ដែរ។
៤. សារ​ធាតុ​ផ្អែម៖ ញ៉ាំ​ចំណី​ដែល​មាន​ជាតិ​ផ្អែម (ស្ករគ្រាប់ ស្ករ​កៅស៊ូ សូកូឡា…) វា​មិន​បាន​ជួយ​ឲ្យ​អ្នក​ប្រសើរ​ឡើង​ទេ។
៥. ផ្លែឈើ​មាន​ជាតិ​ជូរ និង​កាត់៖ មិន​គួរ​ញ៉ាំ​ម្នាស់ ឈើ​រី ទំពាំង​បាយ​ជូរ ព្រោះ​វា​អាច​បង្ករ​អោយ​អ្នក​រាគ​កាន់​តែ​ខ្លាំង។ គួរ​ញ៉ាំផ្លែ​ចេក​ជំនួស​វិញ ល្អ​សំរាប់​សុខភាព!!!

ប្រភព៖ Homeremedies
ដោយ៖ NT

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial