បើ​អ្នក​មាន​ស្នេហា ហើយ​ធ្វើ​ខ្លួន​ជា​មនុស្ស​ដូច​ចំណុច​ទាំង​នេះ នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​អាត្មា​និយម​បំផុត!!!

ជា​ការ​ពិត ក្តី​ស្រឡាញ់ គឺ​ជា​ការ​យល់ ការ​អធ្យាស្រ័យ ការ​អត់ឱន និង​ការ​បំភ្លេច​នូវ​រាល់​កំហុស​ឆ្គង​ទាំង​ឡាយ។ ប៉ុន្តែ​បើ​អ្នក​មាន​ស្នេហា ហើយ​ប្រកាន់​ចង់​បាន​ចំណុច​ទាំង​នេះ​នោះ មាន​ន័យ​ថា អ្នក​ជា​មនុស្ស​អាត្មា​និយម​បំផុត៖

១. ធ្វើខ្លួន​ជា​មនុស្ស ដែល​តែង​តែ​ទាមទារ​ច្រើន៖ បើ​អ្នក​ស្រឡាញ់​មនុស្ស​ម្នាក់ ចង់​បាន​ពេល​វេលា ការ​ស្រឡាញ់ ការបារម្ភ ការ​យក​ចិត្ត​ទុកដាក់​ពី​គេ​គ្រប់​ពេល​វេលា គ្រប់​វិនាទី​នោះ អ្នក​មិន​បាន​ផ្តល់​ឱ្យ​មនុស្ស​ម្នាក់​នោះ មាន​សិទ្ធិ​សេរីភាព ក្នុង​ការ​ផ្តល់ក្តី​ស្រឡាញ់​នោះ​ទេ ហើយ​ក្តី​ស្រឡាញ់ ដែល​អ្នក​ទទួល​បាន​នោះ វា​មិន​ពិត​មួយ​រយ​ភាគ​រយ​នោះ​ទេថ្ងៃណា​មួយ គេ​នឹង​អស់​ចិត្ត​ចំពោះ​អ្នក។

២. ធ្វើខ្លួន​ជា​អ្នក​ស៊ើប​អង្កេត​តាម​ដាន៖ បើអ្នក​ធ្វើ​បែប​នេះ អ្នក​ជា​មនុស្ស​ដែល​មិន​ជឿ​ទុក​ចិត្ត​ចំពោះ​គ្នា ជា​មនុស្ស​ដែល​គ្មាន​ក្តី​សុខ​ទេ ហើយ​អ្នក​ក៏​មិន​បាន​ស្រឡាញ់​ម្នាក់​នោះ ពិតប្រាកដ​ដែរ ព្រោះ​អ្នក​មិន​បាន​ជឿជាក់​លើ​ទង្វើ និង​ពាក្យ​សម្តី​របស់​គេ។

៣. ធ្វើខ្លួន​ជា​មនុស្ស​ដែល​មិន​ចេះ​យល់​ពី​ចិត្ត​ដៃ​គូ៖ បើអ្នក​ធ្វើ​បែប​នេះ ភាព​ព្រងើយ​កន្តើយ​នឹង​កើត​មាន​ឡើង​ភា្លមៗ ចំពោះ​គ្នា ហើយ​ក្តី​ស្នេហា​របស់​អ្នក នឹង​មាន​រសជាតិ​សាប ព្រោះ​អ្នក​ជា​មនុស្ស​ដែល​គ្មាន​មនោ​សញ្ចេតនា គ្មាន​ការ​យល់ចិត្ត​ចំពោះ​សង្សារ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial