ជូន​ចំពោះ​នារី​ទាំងឡាយ បើ​ម្នាក់​នោះ​តែង​តែ​ធ្វើ​បែប​នេះ​ដាក់​អ្នក ស្រឡាញ់​គេ​ទៅ​មិន​ខុស​ទេ!!!

មាន​មនុស្ស​ច្រើន​ណាស់ នៅ​លើ​លោក​នេះ​ ប៉ុន្តែ​ក្តី​ស្រឡាញ់ គឺ​ត្រូវការ​តែ​មនុស្ស​ម្នាក់​គត់ ដើម្បី​រួម​រស់​ជាមួយ​គ្នា ក្នុង​នាម​ជា​គូ​ជីវិត រហូត​ដល់​ថ្ងៃ​ស្លាប់។ បើ​ទោះ​បី​ជា​មាន​មនុស្ស​ច្រើនមែន តែ​មិន​ប្រាកដ​ថា យើង​រក​ឃើញ​មនុស្ស​ម្នាក់ ដែល​ស្រឡាញ់​យើង​ស្មោះ​នោះ​ដែរ តែ​បើ​អ្នក​បាន​រក​ឃើញ​មនុស្សម្នាក់ ដែល​តែង​តែ​ធ្វើ​បែបនេះ​ដាក់​អ្នក​ហើយ ចូរ​ស្រឡាញ់​គេ​ឱ្យ​ស្មោះ​ទៅ នោះ​ពិត​ជា​មិន​ខុស​ទេ៖

១. ចំអន់​ឱ្យ​ញញឹម៖ បើម្នាក់​នោះ ធ្វើ​បែប​នេះ ដាក់​អ្នក​នោះ គឺ​គេ​ចង់​ឱ្យ​អ្នក​សប្បាយ​ចិត្ត​ចង់​ឃើញ​អ្នក​រីករាយ។

២. កាច​ពេល​យើង​ចចេស៖ មនុស្ស​បែប​នេះ ស្រឡាញ់​យើង​ខ្លាំង​ណាស់​ព្រោះ​គេ​មិន​ចង់​ឱ្យ​យើង​ធ្វើ​អ្វី​មួយ​ដែល​ខុស​ឆ្គង​នោះ​ទេ គេ​តែងតែ​ព្យាយាម​កែ​តម្រូវ​ទោះ​បី​យើង​រឹង​រុស​ក៏​ដោយ។

៣. បារម្ភ​ពេល​យើង​ឈឺ៖ នៅ​ពេល​ម្នាក់​នោះ តែង​តែ​មាន​អារម្មណ៍​បែប​នេះ ដាក់​យើង ​ចូរ​ស្រឡាញ់​គេ​ទៅ អ្នក​មាន​ក្តីសុខ​បំផុត​ហើយ។

៤. ធ្វើអ្វី​មួយ​តែង​សួរ​យើង​ជា​មុន៖ ការ​ធ្វើ​បែបនេះ មាន​ន័យថា ជា​ការ​គោរព​សិទ្ធិ និង​ផ្តល់​តម្លៃ​ឱ្យ​គ្នា ក្នុង​ការ​សម្រេច​ចិត្ត​ហើយ​បើ​គេ​ជា​មនុស្ស​បែប​នេះ ពិត​ជា​ល្អ​ប្រសើរ​ណាស់។

៥. ស្រឡាញ់​យើង​តែ​ម្នាក់​គត់៖ មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​មាន​ចិត្ត​ស្មោះ ឱ្យ​មនុស្ស​តែ​ម្នាក់​តែ​បើ​មាន​គេ​ហើយ​ប្រាកដ​ណាស់​ថា ជីវិត​អ្នក​នឹង​ស្រស់​បំព្រង។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial