បួន​ចំណុច​នៃ​លក្ខខណ្ឌ​ស្នេហា ប្រសិន​បើ​អ្នក​ធ្វើ​វា​បាន ស្នេហា​របស់​អ្នក​មិន​ងាយ​ប្រេះស្រាំ​នោះ​ទេ!!!

មនុស្ស​ម្នាក់ៗ តែង​តែ​មាន​ក្តីប្រាថ្នា​មួយ ចង់​បាន​ស្នេហ៍​ស្មោះ យូរ​អង្វែង​ហើយ​អាច​រួម​រស់​ជា​មួយគ្នា​អស់​មួយ​ជីវិត ដោយ​គិត​តាំង​ពី​ថ្ងៃ​ចាប់​ផ្តើម​ស្គាល់​គ្នា​ដំបូង រហូត​ដល់​ថ្ងៃ​ដែល​ត្រូវ​ចែក​ផ្លូវ​គ្នា​រៀង​ខ្លួន ទៅ​តាម​លក្ខណ្ឌ​នៃ​ធម្មជាតិ​ដែល​បាន​កំណត់។

ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​បាន​ស្នេហ៍​ស្ថិតស្ថេរ​ពិត​មែន នេះ​ជា​ចំណុច​ពិសេស​នៃ​លក្ខណ្ឌ​ស្នេហា ដែល​មិន​អាច​ខ្វះ​បាន ហើយ​ជួយ​ដំណើរ​ការ​ឱ្យ​ស្នេហា​អ្នក​មាន​ភាព​រលូន៖

១. លក្ខខណ្ឌ​ទីមួយ ហាម​​កុហក​គ្នា៖ ជា​ការ​ពិត ក្តី​ស្រឡាញ់​ស្មោះ គឺ​មិន​ត្រូវការ​ការ​កុហក​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ស្នេហា​អ្នក បាក់​បែក​គ្នា បាន​យ៉ាង​ងាយ កុំ​ព្យាយាម​ប្រើ​ភាព​មិន​ស្មោះត្រង់​ចំពោះ​គ្នា ចូរ​និយាយ​តែ​អ្វី​ដែល​ជា​ការ​ពិត​ឱ្យ​គ្នា។

២.លក្ខខណ្ឌ​ទីពីរ ហាម​លាក់បាំង​ចំពោះ​គ្នា៖ ការ​ស្រឡាញ់​ពិត គឺ​មិន​ត្រូវ​មាន​អាថ៌​កំបាំង​ចំពោះ​គ្នា​នោះ​ទេ ត្រូវ​ហ៊ាន​ប្រឈម​មុខ​ជា​មួយ​គ្នា ដើម្បី​រក​ដំណោះ​ស្រាយ កុំ​ព្យាយាម​លាក់​លៀម​ធ្វើ​ខ្លួន​ជា​ជន​សង្ស័យ ព្រោះ​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​មាន​កំហុស​យ៉ាង​ងាយ​បំផុត។

៣. លក្ខខណ្ឌទីបី ហាម​មាន​អ្នក​ទីបី៖ ក្តី​ស្នេហ៍​មាន​តែ​ពីរ​នាក់ គឺ​ល្អ​បំផុត តែ​បើ​មាន​អ្នក​ទីបី​ហើយ ប្រាកដ​ណាស់​ថា នឹង​គ្មាន​ក្តី​សុខ​នោះ​ទេ។

៤. លក្ខខណ្ឌ​ទីបួន ហាម​យក​អ្នក​ដទៃ សំខាន់​ជាង​សង្សារ៖ ស្រឡាញ់​គ្នា ត្រូវ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​គ្នា​ឱ្យ​បាន​ច្រើន ត្រូវ​គិត​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់ ជា​មនុស្ស​សំខាន់​ហើយ​ផ្តល់​ពេល​ឱ្យគ្នា​ឱ្យ​បាន​ច្រើន​បំផុត។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial