កុំមើលរំលងរោគសញ្ញាទាំង​ ១០ នេះ ព្រោះវាអាចជាជំងឺ….

មនុស្សរាប់លាននាក់នៅក្នុងពិភពលោកនេះ កំពុងប្រឈមមុខនឹងជំងឺទឹកផ្អែម។ យោងតាម The International Diabetes Federation (IDF) បាននិយាយថា ក្នុងចំណោមប្រជាជនប្រមាណ 371 លាននាក់កើតមានជំងឺទឹកនោមផ្អែមនេះ ហើយប្រហែលជា ១៨៧ លាននាក់មិនបានដឹងថាពួកគេមានជំងឺនេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ, ជំងឺទឹកនោមផ្អែមនេះ មានរោគសញ្ញាជាក់លាក់មួយចំនួនដូចជា៖

១. ឡើងទំងន់
ដោយសារតែការឃ្លានមិនឈប់ ហើយមាត់ចេះតែទំពារបណ្តាលអោយឡើងទំងន់។ ដូច្នេះទើបធ្វើអោយអ្នកជំងឺទឹកនោមផ្អែម អាចឡើងទំងន់។ ការចាក់បញ្ជូលអាំងស៊ុយលីន, ជាពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ ងាយនឹងឡើងទំងន់ ហើយវាជាពេលវេលាដ៏ពិបាកក្នុងការសម្រកទំងន់។

២. ចុះទំងន់
កុំថាឡើយតែឡើងទំងន់ដែលជារោគសញ្ញានៃជំងឺទឹកនោមផ្អែម, សូម្បីតែការចុះទំងន់ក៏ជារោគសញ្ញានៃជំងឺនេះដែរ។ ជាទូទៅវាកើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ១។ ការបាត់បង់ជាតិស្ករតាមរយៈការនោមញឹក ធ្វើអោយអ្នកជំងឺបាត់បង់កាឡូរី។

៣. ស្រេកទឹកចម្លែក
អ្នកជំងឺទឹកនោមផ្អែម ជាញឹកញាប់គឺមានអាការៈស្រេកទឹកខុសប្លែកពីអ្នកធម្មតា ហើយជាញឹកញាប់ស្ងួតមាត់។ ការនោមញឹកបណ្តាលមកពីជំងឺទឹកនោមផ្អែម ក៏អាចធ្វើអោយអ្នកជំងឺខ្សោះជាតិទឹក ហើយចង់ញ៉ាំវត្ថុរាវៗ។ ការស្រេកទឹកនេះគឺជារោគសញ្ញាដែលគេហៅថា polydipsia។

៤. ឡើងខ្មៅប្រតាកៗនៅលើស្បែក
ការឡើងខ្មៅប្រតាក នៅគ្រប់កន្លែងនៃស្បែកអាចជាសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី ១។ ចូរប្រាកដថាអ្នកបានត្រួតពិនិត្យ នូវភាពមិនប្រក្រតីនៅលើស្បែករបស់អ្នក អោយបានទៀងទាត់ ហើយពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកឃើញអ្វីមិនស្រួល។

៥. ឃ្លាន
ជំងឺទឹកនោមផ្អែម អាចរារាំងជាតិស្ករចេញពីអាហាររបស់អ្នក ក្នុងការឈានទៅដល់កោសិការបស់អ្នក, នេះហើយទើបវាអាចធ្វើអោយមានការស្រេកឃ្លាន។ មួយវិញទៀតដោយសារតែការបាត់បង់ កាឡូរីតាមរយៈការនោមញឹក ធ្វើអោយឃ្លានខុសធម្មតា។

៦. ឈឺចាប់តាមរាងកាយ
លើសជាតិស្ករនៅក្នុងឈាមអាចធ្វើអោយ សរសៃប្រសាទខូច ហើយវាបណ្តាលអោយបាត់បង់ អារម្មណ៍នៅលើដៃនិងជើង។ អ្នកជំងឺក៏អាចមានការឈឺចាប់នៅក្នុងដៃ និងជើងផងដែរ។

៧. មួម៉ៅនិងអារម្មណ៍ប្រែប្រួល
កំរិតជាតិគ្លុយកូសទាប អាចនាំអោយមានអារម្មណ៍រំជួលខ្លាំង។ ការឆាប់ខឹងអាចជាករណីធ្ងន់ធ្ងរ។

៨. របួសមិនងាយជា
វាជាសញ្ញាទូទៅនៃជំងឺទឹកនោមផ្អែម។ ការឆ្លងជំងឺជាទូទៅ កើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែម ហើយវាអាចដោយសារតែកម្រិតខ្ពស់នៃជាតិស្ករ នៅក្នុងឈាមធ្វើអោយដំណើរការនៃការជាសះស្បើយពីធម្មជាតិរបស់រាងកាយ និងសមត្ថភាពនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគត្រូវចុះថយ។

៩. រមាស់ស្បែក
រោគសញ្ញានៃត្រូវបានគេដឹងផងដែរថាជា pruritus, ហើយវាជាទូទៅមានអារម្មណ៍រមាស់បាត់ជើង និងជើង។ រមាស់គឺបណ្តាលមកពីលំហូរឈាមមិនល្អ ហើយមិនទៀងទាត់។ ពេលខ្លះគ្រូពេទ្យចេញវេជ្ជបញ្ជា អោយមិនទិញលាបដើម្បីកាត់បន្ថយការរមាស់។

១០. ភ្នែកចុះខ្សោយ
ជំងឺទឹកនោមផ្អែមក៏ជះឥទ្ធិពលទៅលើភ្នែកផងដែរ។ កម្រិតខ្ពស់នៃជាតិស្ករ នៅក្នុងឈាមអាចកាត់បន្ថយសារធាតុរាវពីជាលិការួមទាំងភ្នែក។ នេះអាចធ្វើអោយពិបាកក្នុងការសំលឹង។ ប្រសិនបើមិនព្យាបាលជំងឺទឹកនោមផ្អែមទេ វាអាចធ្វើអោយសរសៃឈាមថ្មីៗ កកើតទៅក្នុង retina ហើយនឹងធ្វើអោយខូចសរសៃតែម្តង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial