នារីម្នាក់​ដែល​ធ្វើ​ឲ្យ​អ្នក​​ប្រដាល់ Conor McGregor មាន​ឈ្មោះ​ល្បីល្បាញ​ដូច​សព្វ​ថ្ងៃ​នេះ

បច្ចុប្បន្ន​នេះ Conor McGregor ជា​ម្ចាស់​ជើង​ឯក Featherweight UFC ។ កីឡាករ​វ័យ 29 ឆ្នាំរូបនេះ​មក​ពី​ទីក្រុង Dublin ប្រទេស​អៀកឡង់។ McGregor គឺ​ជា​កីឡាករ​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ម្នាក់ ប៉ុន្តែ​អ្វីៗ​គ្រប់​យ៉ាង វា​នឹង​មិន​អាច​មាន​ថ្ងៃ​នេះ​ទេ ប្រសិន​បើ​គ្មាន​វត្តមាន​ភរិយា​របស់​គេ Dee Devlin ដែល​ជា​អ្នក​ជម្រុញ និង​លើក​ទឹក​ចិត្ត​ដល់​រូប​គេ​នោះ។

ភាព​ជោគជ័យ​របស់ McGregor គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ នៃ​ភាព​ជោគជ័យ​មិន​ត្រឹម​តែ​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​​ការ​ចេះ​ស្វែងរក​ដៃគូ​ដែល​ត្រឹមត្រូវ។ McGregor បាន​និយាយ​រៀប​រាប់​អំពី​ប្រពន្ធ​សំណព្វ​ចិត្ត​របស់​លោក​ថា៖

“ប្រពន្ធ​​របស់​ខ្ញុំ បាន​ធ្វើ​ការ​យ៉ាង​លំបាក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​អ្វីៗ​ត្រូវ​​បាន​ជាប់គាំង នៅ​ពេល​នោះ ខ្ញុំ​មិន​មាន​អ្វី​សោះ ទាំង​ទ្រព្យ​សម្បត្តិ និង​ការងារ។ ខ្ញុំ​មាន​តែ​ក្ដី​ស្រមៃ ដែល​មិន​ទាន់​សម្រេច​បាន​ប៉ុណ្ណោះ”។

Devlin ដែល​ជា​សង្សារ​របស់ McGregor មក​ពី​ទីក្រុង Dublin បាន​រស់នៅ​ជា​មួយ​គ្នា អស់​រយៈពេល 8 ឆ្នាំ​មក​ហើយ។ ពួក​គេ​រស់​នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​ប៉ុណ្ណោះ ដោយ​សារ​ជីវភាព​ខ្វះខាត និង​ជា​មនុស្ស​គ្មាន​ការងារ​ធ្វើ។ ទោះ​ជា​យ៉ាង​ណា Devlin ជា​នារី​ម្នាក់​ដែល​ជឿជាក់ និង​លើក​ទឹក​ចិត្ត​ចំពោះ McGregor ជា​និច្ច។

ទោះ​បី​ពេល​នេះ McGregor បាន​ក្លាយ​ជា​ជើង​ឯក ជា​អ្នក​ប្រដាល់​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ស្ទើរពេញ​ពិភពលោក និង​លែង​ខ្វះ​ខាត​ដូច​មុន​ក៏​ដោយ ក៏​ប្រពន្ធ​របស់​គាត់ នាង Devlin នៅ​តែ​មិន​ចង់​បាន​អ្វី​ពី​អ្វី​ពី​ស្វាមី​របស់​ខ្លួន​ដែរ។ នេះ​ជា​សេចក្ដី​ស្រឡាញ់​ពិត ដែល​គូស្នេហ៍​ជា​ច្រើន​សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន។

ដោយ៖ S. Nith
ប្រភព៖ បរទេស

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial