បើ​សិន​ជា​អ្នក​មិន​ចង់​ឱ្យ​ទឹក​ភ្នែក​នារី​ជាទី​ស្រឡាញ់​ស្រក់​នោះ សូម​កុំ​ធ្វើ​រឿង​ទាំង​នេះ!!!

មនុស្ស​ស្រី​ទន់​ជ្រាយ នាង​ងាយ​ទទួល​រង​នូវ​ការ​បង្ហូរ​ទឹក​ភ្នែក​បំផុត នៅ​ពេល​ដែល​នាង​ជួប​វិបត្តិ​អ្វីមួយ គឺ​នាង​ឆាប់​ទទួល​រង​ទឹក​ភ្នែក​ជាង​បុរស​ជា​ពិសេស ក្នុង​រឿង​ស្នេហា ហើយ​បើ​សិន​ជា​អ្នក​ជា​បុរស​ដែល​មិន​ចង់​ឃើញ​នាង​យំ​ទេ សូម​កុំ​ធ្វើរឿង​ទាំង​នេះ៖

១. ទង្វើ​ផ្ទុយ​ពី​សម្តី៖ មនុស្សស្រី​ពូកែ​ចងចាំ ពូកែ​សង្កេត​ណាស់ បើ​សិន​ជា​អ្នក​មិន​ច្បាស់​លាស់​ជា​មួយ​នាង​សូម​កុំ​និយាយ ឬ​សន្យា​អ្វី​ទាំង​អស់ ព្រោះ​បើ​សម្តី​ខុស​ពី​ទង្វើ នាង​នឹង​ឈឺ​ចាប់​ដោយ​សារ​អ្នក​ពេល​នោះ​ទឹក​ភ្នែក​នាង​នឹង​ស្រក់​ចុះ​មក​ភ្លាម។

២. និយាយ​ពី​ភាព​អវិជ្ជមាន​របស់​នាង​ប្រាប់​អ្នក​ដទៃ៖ មនុស្សស្រី​មិន​អាច​ទទួល​យក​បាន​ទេ បើ​អ្នក​ស្រឡាញ់​នាង​សូម​កុំ​ធ្វើ​បែប​នេះ​ដាក់​នាង​ឱ្យ​សោះ។

៣. គំហក ឬ​សំឡុត៖ មនុស្សស្រី​មិន​ចូល​ចិត្ត​ទេ ភាព​គ្រោតគ្រាត នាង​នឹង​យំ​ព្រោះ​តែសំឡេង​ទ្រគោះ​ទាំង​នោះ។

៤. កុំ​ប្រាប់​នាង​ថា ទទួល​យក​នាង​ព្រោះ​តែ​អាណិត៖ ការ​បើ​អ្នក​សារភាព ឬ​និយាយ​ត្រង់​បែប​នេះ នាង​ក៏​មិន​សប្បាយចិត្ត​ដែរ នាង​មិន​ចង់​បាន​បុរស​ម្នាក់មក​ត្រឹម​ចិត្ត​អាណិត​ចំពោះ​នាង​ប៉ុណ្ណោះ​ទេ។

៥. កុំ​លេង​សើច​ជា​មួយ​ស្រី​ផ្សេង នៅ​មុខ​នាង៖ អាច​ថា មនុស្សស្រី​ពូកែ​ប្រចណ្ឌ​ក៏​ថា​បាន​ដែរ តែ​បើ​មិន​ចង់​ឱ្យ​នាង​យំ​ទេ សូម​កុំ​ធ្វើ​បែប​នេះ។

៦. កុំសរសើរ​ស្រី​ផ្សេង ពេល​នៅ​ក្បែរ​នាង៖ នាង​មិន​ចង់​ឱ្យ​បុរស​ដែល​នាង​ស្រឡាញ់ ទៅ​សរសើរ​ស្រី​ផ្សេង​នោះ​ទេ ព្រោះ​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ក្នុង​ការ​ប្រៀបធៀប​ខ្លួន​ឯង​ជា​មួយស្រី​ម្នាក់​នោះ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial