ហាមធ្វើរឿងទាំងនេះ នៅក្នុងអំឡុងខែខ្មោចដើរ (២២ សីហា ដល់ ១៩ កញ្ញា)

យោងតាមជំនឿរបស់ចិន, ឆ្នាំនេះ «ខែខ្មោច» ចាប់ផ្តើមពីថ្ងៃទី ២២ សីហា ដល់ ១៩ កញ្ញា។ ខែខ្មោចនេះគឺជាខែ គេព្រលែងអោយព្រលឹងខ្មោចដើរ។ ព្រលឹងខ្មោចទាំងនោះ ជាព្រលឹងខ្មោចអត់ឃ្លាន ហើយវាដើររកចំណីស៊ី។ ប្រជាជនចិនមានជំនឿថា ខែខ្មោចដើរនេះគឺខែដ៏អាក្រក់បំផុត ដូច្នេះទើបពួកគេហាមប្រាម កូនចៅរបស់ពួកគេមិនអោយប្រារព្វពិធីមង្គលការ រឺពិធីធំៗនៅខែនេះទេ ព្រោះវាអាចនាំអោយខាតបង់។ ទៀតសោត, ពួកគេមានជំនឿថា ប្រសិនបើរៀបការនៅក្នុងខែនេះ នោះប្តីប្រពន្ធនឹងមិនរស់ជុំគ្នាបានយូរទេ។ ខាងក្រោមនេះជារឿងមួយចំនួន ដែលអ្នកគួរតែជៀសវាងធ្វើ នៅក្នុងអំឡុងខែខ្មោច៖

១. កុំជួសជុលផ្ទះរបស់អ្នក ព្រោះខ្មោចនឹងមករកកន្លែងដែររញ៉េរញ៉ៃ។
២. កុំផ្លាស់ប្តូរផ្ទះថ្មិ។
៣. កុំធ្វើពិធីរៀបការនៅក្នុងខែនេះ ព្រោះជីវិតអាពាហ៍ពិពាហ៍នឹងមិនយូរអង្វែង។
៤. កុំបើកបរនៅពេលយប់ជ្រៅ។
៥. កុំឈ្លោះគ្នា។
៦. កុំសំលឹងកញ្ចប់នៅពេលយប់។
៧. កុំទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យ។
៨. កុំដើរឆ្លងថ្នល់នៅពេលយប់ ព្រោះខ្មោចកំពុងរករូប ដើម្បីចូល។
៩. កុំផ្លុំកញ្ចែរនៅពេលយប់ រឺធ្វើសំលេងដូចជាគោះទ្វារជាដើម។
១០. នៅពេលដែលនរណាម្នាក់ ទះស្មាររបស់អ្នកមួយដៃ ចូរកុំទាន់ងាកភ្លាម ព្រោះវាអាចជាខ្មោចទះយកព្រលឹង។
១១. កុំបែរក្រោយ ប្រសិនបើអ្នកលឺនរណាម្នាក់ហៅឈ្មោះអ្នក នៅពេលយប់។
១២. កុំទៅលេងទឹក។
១៣. កុំហាលខោអាវសើមនៅខាងក្រៅផ្ទះ នៅពេលយប់។
១៤. កុំប្រើសំលៀកបំពាក់ពណ៌ខ្មៅ រឺក្រហម ព្រោះគេជឿថាវាជាពណ៌ហៅខ្មោច។
១៥. កុំបញ្ចេញអារម្មណ៍រំជើបរំជួលខ្លាំងពេក នៅពេលដែលមានរឿងភ្ញាក់ផ្អើលអ្វីមួយកើតឡើង។
១៦. កុំបើកឆ័ត្រនៅក្រោមផ្ទះរបស់អ្នក។
១៧. កុំទិញរូបតុក្តតា រឺរូបចម្លាក់។
១៨. កុំនិយាយរឿងខ្មោច។
១៩. កុំឈរក្រោមដើមឈើនៅពេលយប់។
២០. កុំដើរជាន់ រឺទាត់របស់ដែលគេសែន នៅតាមផ្លូវ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial