តើគួរគេងប៉ុន្មានម៉ោងទើបល្អ​ ទៅតាមអាយុនីមួយៗ?

ការគេងបានជះឥទ្ធិពលដ៏ធំបំផុត ទៅលើសុខភាពរបស់មនុស្សយើង។ ការគេងមិនគ្រប់គ្រាន់វាបាន ផ្សារភ្ជាប់ទៅនឹងជំងឺជាច្រើន, មិនតែប៉ុណ្ណោះវាក៏ធ្វើអោយ ខួរក្បាលចុះខ្សោយផងដែរ។ ផ្ទុយទៅវិញការគេងច្រើនជ្រុល ក៏ធ្វើអោយប៉ះពាល់ដល់សុខភាពផងដែរ។ តើគួរគេងប៉ុន្មានម៉ោងទើបល្អទៅ?

-ទារកទើបនឹងកើត (០-៣ខែ)៖ ១៤-១៧ម៉ោង ក្នុងមួយថ្ងៃ
-ទារក (៤-១១ខែ)៖ ១២-១៥ម៉ោងក្នុងមួយថ្ងៃ
-កូនក្មេង (១-២ឆ្នាំ)៖ ១១-១៤ម៉ោងក្នុងមួយថ្ងៃ
-កុមារថ្នាក់មត្តេយ្យ (៣-៥ឆ្នាំ)៖ ១០-១៣ម៉ោងក្នុងមួយថ្ងៃ
-ក្មេង (៦-១៣ឆ្នាំ)៖ ៩-១១ម៉ោងក្នុងមួយថ្ងៃ
-ក្មេងវ័យជំទង់ (១៤-១៧ឆ្នាំ)៖ ៨-១០ម៉ោងក្នុងមួយថ្ងៃ
-យុវវ័យ (១៨-២៥ឆ្នាំ)៖ ៧-៩ ម៉ោងក្នុងមួយថ្ងៃ
-មនុស្សពេញវ័យ (២៦-៦៤ ឆ្នាំ)៖ ៧-៩ម៉ោងក្នុងមួយថ្ងៃ
-មនុស្សចាស់ (ចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ)៖ ៧-៨ម៉ោងក្នុងមួយថ្ងៃ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial