តើគួរញុំាអាហារពេលព្រឹក ម៉ោងប៉ុន្មានទើបល្អ?

ជារៀងរាល់ថ្ងៃ, មនុស្សជាច្រើនតែងតែញ៉ាំខុសពេល ខុសវេលា។ ការពិតទៅការញ៉ាំខុសពេលនឹង ធ្វើអោយខូចសុខភាពរបស់អ្នក។​ តើពេលវេលាណាដ៏ល្អក្នុងការញ៉ាំអាហារ? ខាងក្រោមនេះតារាងពេលវេលា នៃការញ៉ាំអាហារ៖

១. ពេលព្រឹក៖
– ពេលវេលាល្អក្នុងការញ៉ាំគឺចាប់ពីម៉ោង ៧ ទៅ ៨ ព្រឹក។ កុំអោយលើសដល់ម៉ោង ១០ព្រឹក។

២. ពេលថ្ងៃត្រង់៖
-ពេលវេលាល្អគឺចន្លោះម៉ោង ១២៖៣០ ទៅ ២រសៀល។ កុំអោយលើសទៅដល់ម៉ោង ៤ល្ងាច។
-ចូរចងចាំថា៖ ពេលវេលាដ៏ល្អរវាងអាហារពេលព្រឹក និងពេលថ្ងៃត្រង់ គឺត្រូវមានគម្លាតគ្នា ៤ម៉ោង។

៣. អាហារល្ងាច៖
-ពេលវេលាល្អគឺម៉ោង ៦ ល្ងាច ដល់ ៩ យប់។ កុំអោយលើសដល់ម៉ោង ១០យប់។
-ចូរចងចាំថា៖ អាហារល្ងាចគួរតែញ៉ាំអោយបានមុនពេលចូលគេង ៣ ម៉ោង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial