រស់នៅម្នាក់ឯងមានអ្វីមិនល្អ? រូបគំនូរទាំង ១២ ដែលបង្ហាញពី សេរីភាពក្នុងការរស់នៅតែម្នាក់ឯង

ការពិតទៅ ការរស់នៅតែម្នាក់ឯង ក៏ជារឿងល្អមួយបែបដែរ។ ប្រសិនបើអ្នករកមិនទាន់ឃើញ The Right Person សម្រាប់អ្នកទេនោះ ចូរចំណាយពេលវេលាក្នុងជីវិត Single អោយមានន័យបំផុត។ កុំសំលឹងទៅរកអ្នកដែលមានគូ ព្រោះថាជីវិតអ្នកមានគូក៏គ្មានអ្វីអស្ចារ្យប៉ុន្មានដែរ។ កុំស្វែងរកក្តីសុខរបស់អ្នក នៅលើខ្លួនអ្នកដទៃអី។ រៀនទទួលយកខ្លួនឯង ហើយបង្កើតភាពរីករាយដោយខ្លួនឯង។ ជីវិត Single គឺមានសេរីភាពខ្លាំងណាស់, អ្នកអាចធ្វើអ្វីតាមដែលអ្នកចង់ធ្វើ។ តួយ៉ាងវិចិត្រករម្នាក់នេះ ដែលមានឈ្មោះថា Yaoyao Ma Van បានគូរូបនេះឡើង ដើម្បីបង្ហាញពីសេរីភាពក្នុងភាពជា Single។ មើលហើយពិតជាមានអារម្មណ៍ល្អខ្លាំងណាស់៖

១. ឃ្លានពេលណា ញ៉ាំពេលនោះ

២. មានពេលវេលាស្ងប់ស្ងាត់ ដើម្បីតាំងសមាធិ

៣. ចង់ធ្វើនិយាយទូរស័ព្ទយូរប៉ុន្មាន ក៏គ្មានអ្នកថ្លង់

 

៤. ចំណាយពេលវេលាជាមួយនឹងធម្មជាតិគឺជា វិធីដ៏ល្អ​ក្នុងការកាត់បន្ថយអារម្មណ៍ស្ត្រេស, ជាជាងនៅជាក្រុម ប៉ុន្តែពោរពេញទៅដោយចិត្តព្យាបាទ

៥. គ្រប់គ្នាត្រូវការពេលវេលានៅម្នាក់ឯង

៦. រាល់ព្រឹកចុងសប្តាហ៍គេងដល់ពេលណាក៏បាន

៧. ធ្វើអ្វីមិនចាំបាច់ប្រញាប់ប្រញាល់

៨. ចំណាយពេលវេលាធ្វើការងារផ្ទះតែម្នាក់ឯង

៩. ញ៉ាំអាហារក្នុងឥរិយាបថបែបណាក៏បាន

១០. មានពេលឈរលសម្លៀកបំពាក់ ដោយមិនចាំបាច់ខ្វល់

១១. ងូតទឹកយូរប៉ុណ្ណាក៏បាន

១២. ចេញទៅក្រៅ ដើម្បីស្រូបយកខ្យល់អាកាសតែម្នាក់ឯង

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial