អនុវត្តទម្លាប់ថែរក្សាស្បែក បែបនេះរាល់ថ្ងៃ ធានាស្បែករបស់អ្នកនឹង មានសុខភាពល្អ និងភ្លឺរលោង

 អ្នកជំនាញថែរក្សាស្បែក ២ រូប បានសរសេររៀបរាប់ពីការថែរក្សាស្បែក បែបងាយៗ ប៉ុន្តែទទួលបានផលច្រើនជាងការរំពឹងទុក។ 

វាចាប់ផ្តើមនៅពេលព្រឹក៖
-លុបលាងសម្អាតផ្ទៃមុខ
វាគឺជាជំហានដំបូង ហើយក៏ជាជំហានដ៏សំខាន់មួយ មុនពេលដែលអ្នកចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក។
«ចំណុចមួយនេះគឺពិតជាសំខាន់ណាស់» វាជាអះអាងរបស់អ្នកជំនាញ។ គាត់ធ្វើការបកស្រាយថា ប្រសិនបើអ្នកមិនបានលាងសម្អាតស្បែករបស់អ្នកទេ, នោះបញ្ហាចាប់កើតមានឡើង ព្រោះតែរន្ធញើសរបស់អ្នក សន្ទះទៅដោយជាតិកខ្វក់។ បើទោះបីជាអ្នកមិនបានប្រើគ្រឿងសម្អាងក៏ដោយ, ប៉ុន្តែគ្រាន់តែចេញទៅក្រៅ ក៏ធូលីដី និងអ្វីៗផ្សេង នាំគ្នាមកកកផ្តុំនៅក្នុងរន្ធញើសរបស់អ្នកដែរ។ 
 
២. Toner
វាក៏សំខាន់ដែរ។ ការជូតទឹក Toner នឹងជួយសម្អាតធូលីបាន ១០០% ហើយថែមទាំងផ្តល់អោយស្បែករបស់អ្នក មានសំណើមផងដែរ។
 
៣. សេរ៉ូម
វាជំរើសរបស់អ្នក ចង់លាបនៅពេលព្រឹកក៏បាន អត់ក៏បាន។ ប៉ុន្តែចូរជ្រើសរើសអោយត្រូវនឹងប្រភេទស្បែក។

៤. ឡេសំណើម
អ្នកត្រូវតែលាបវា ដើម្បីចិញ្ចឹមស្បែករបស់អ្នក ហើយសំណើមដល់ស្បែកបានពេញមួយថ្ងៃ។ 
 
៥. Sunblock 
ដាច់ខាតត្រូវតែប្រើ ប្រសិនបើអ្នកចេញក្រៅញឹកញាប់។ វាការពារស្បែករបស់អ្នក ពីការបំផ្លាញដោយកំដៅព្រះអាទិត្យ។
 
សម្រាប់ពេលល្ងាចវិញ គឺធ្វើដូចពេលព្រឹកដែរ​ គ្រាន់តែមិនប្រើឡេការពារកំដៅថ្ងៃទេ។ ចូរប្រាកដថាអ្នកបានលាងសម្អាត យកគ្រឿងសម្អាងចេញ មុនពេលចូលគេង៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial