អាហារ ៥ មុខ ដែលញ៉ាំច្រើនយ៉ាងណា ក៏មិនធ្វើអោយឡើងទំងន់

ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងពេលវេលា នៃការសម្រកទំងន់ អ្នកត្រូវតមអាហារជាច្រើន ដែលធ្វើអោយអ្នកហេវ។ ដូច្នេះអាហារសម្រនខាងក្រោមនេះជាជំរើសដ៏ល្អ ពីព្រោះទោះបីជាអ្នកញ៉ាំច្រើនយ៉ាងណា ក៏មិនធ្វើអោយឡើងទំងន់ដែរ៖
 
១. ស៊ុត
អ្នកអាចញ៉ាំស៊ុតបានគ្រប់ពេលវេលា ពេញមួយថ្ងៃ, ប៉ុន្តែនេះគឺសំដៅលើស៊ុតស្ងោរ មិនមែនជាស៊ុតចៀនទេ។
 
២. សាឡាត់
សាឡាត់មួយសន្លឹកមានផ្ទុកតែ ៣ កាឡូរីតែប៉ុណ្ណោះ​ ដែលជាហេតុធ្វើអោយ សាឡាត់គឺជាជំរើអាហារសម្រន់ដ៏ល្អបំផុត។ 
 
៣. ផ្លែប៉ោម
ផ្លែប៉ោម ១០០ ក្រាម មានផ្ទុក ៥០ កាឡូរី។ វាជំរុញដល់ការដុតរំលាយអាហារ និង ធ្វើអោយឆ្អែតយូរ។
 
៤. ក្រូចពោធិ៍សាត់, ក្រូចខ្វិច និងក្រូចថ្លុង
ផ្លែឈើទាំង ៣ មុខនេះរសជាតិជូរ, វាជំរុញដល់ការដុតរំលាយអាហារ, ជំរុញដល់មុខងារថ្លើម និង ធ្វើអោយឆ្អែតយូរ ព្រោះវាមានផ្ទុកមាតិការនៃជាតិសរសៃខ្ពស់, មានផ្ទុក flavonoid និ​ង វីតាមីន C ផងដែរ។
 
៥. ឪឡឹក
មួយចំណិតល្មមនៃឪឡឹកមានផ្ទុក ៦០-៧០ កាឡូរី។ វាធ្វើអោយឆ្អែតយូរ ហើយក៏ជួយកំចាត់ជាតិទឹកដែលលើសចេញផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial