៥ វិធីសាស្រ្ត ធ្វើ​ឲ្យ​ប្រអប់​ដៃ​អ្នក​ទន់​រលោង និង​មិន​ជ្រួញ

ជា​ការ​ពិត​ណាស់ ស្បែក​មុខ​របស់​មនុស្សយើង​ពិត​ជា​សំខាន់។ យើង​គ្រប់ៗគ្នា​តែង​រក​ផលិតផល ដើម្បី​ទប់ស្កាត់​ភាព​យារ ជ្រួញ អាចម៍រុយ និង​ស្បែក​ស្រអាប់។ សរុប​មក គ្មាន​អ្នក​ណា​ចង់ចាស់​នោះ​ទេ ដូចនេះ​ហើយ​បាន​ជា​យើង​គ្រប់រូប​តែង​ថែរក្សា​សម្ផស្ស។ 

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ ប្រអប់ដៃ​ក៏​សំខាន់ ដូច​ផ្ទៃមុខ​ផង​ដែរ។ វា​អាច​មាន​ភាព យារ ជ្រួញ គ្រើម និង​ស្រអាប់​ដូច​ស្បែក​មុខ​ផង​ដែរ។ ចង់​អោយ​ប្រអប់​ដៃអ្នក​ទន់ រលោង និង​មិន​ជ្រួញ​ដែរ រឺ​ទេ? សាកល្បង ៥ វិធីសាស្ត្រ​នេះ​មើល៖

១. សំអាត​ដៃ​ឲ្យត្រឹម​ត្រូវ៖ ត្រូវលាង​ដៃ​នឹង​ទឹក ដែល​មាន​សីតុណ្ហភាព​ត្រឹម ២៥ oC និង​ប្រើប្រាស់​នូវ​សាប៊ូ ដែល​ផ្តល់​សំនើម​ដល់​ដៃ (សារធាតុ​ប្រេង​អូលីវ និង​បន្ទាល​កន្ទុយ​ក្រពើ​ជាដើម)។
២. លាង​ចាន​គួរ​ពាក់ស្រោម​ដៃ៖ រាល់​សាប៊ូ​លាងចាន​ទាំង​អស់ មាន​សារ​ធាតុ​កាត់ ដើម្បី​ធ្វើ​អោយ​ចាន​បាត់​ជាតិ​ខ្លាញ់ និង​ជាតិ​រអិល។ ដូចនេះ អ្នក​គួរ​ពាក់​ស្រោម​ដៃ​ពេល​លាង​ចាន ដើម្បី​ចៀសវាង​សារធាតុ​សាប៊ូ​ប៉ះពាល់​ដល់​ស្បែក​ដៃ​អ្នក។
៣. បង្កើនសំនើមដៃ៖ អ្នកគួរតែប្រើឡេផ្តល់​សំនើម​ដល់​ដៃ លាប​មួយ​ថ្ងៃ ២​ដង។
៤. ខាត់ស្បែក៖ យល់​ដឹង​ពី​វិធីសាស្ត្រ​ខាត់ស្បែក​តាម​ធម្មជាតិ (ធ្វើឲ្យ​ស្បែក​ចាំ)។
៥.  ប្រើឡេ​ការពារ​កំដៅថ្ងៃ៖ កំដៅ​ថ្ងៃ ក៏អាច​ធ្វើ​ឲ្យ​ដៃ​ស្រអាប់​ផង​ដែរ គួរ​ប្រើ​ឡេ​ដែល​មាន SPF30+ ដើម្បី​ការពារ​កំដៅ​ថ្ងៃ​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial