ឧស្សាហ៍​ហើម​ពោះ​ញឹកញាប់ គួរ​ចៀសវាង​នូវ​ចំណុច​ទាំង​នេះ!!!

ហើមពោះ​កើតឡើង នៅ​ពេល​ដែល​ផ្លូវ​ក្រពះ​ពោះវៀន ពោរពេញ​ទៅ​ដោយ​ខ្យល់​។ អ្នកជំងឺ​ភាគច្រើន​ប្រាប់​អាការៈ​ហើម​ពោះ​នេះថា ដូចជា​មាន​អារម្មណ៍​តឹងៗ ណែនៗ ឬ​ទល់​ក្នុង​ពោះ​។ យ៉ាងណាមិញ ការ​ហើមពោះ​ច្រើន​តែ​កើត​ជាមួយគ្នា​នឹង​អាការៈ​ដូចខាងក្រោម​នេះ​ថែម​ទៀត​៖

– ឈឺ​
– ផោម​ច្រើន​
– ភើ​ញឹកញាប់​
– កូរ​ក្នុង​ពោះ​


​ការ​ហើមពោះ​អាច​រំខាន​ដល់​ការងារ និង​សកម្មភាព​ប្រចាំថ្ងៃ និង​ការច្នៃប្រឌិត​នានា​របស់​មនុស្ស​បាន​។ ដោយ​យោង​ទៅតាម University of North Carolina បាន​ឲ្យដឹង​ថា អ្នក​ដែល​ធ្លាប់​មាន​អាការៈ​ហើម​ពោះគឺ​គឺ​ឈឺ​ច្រើន​ថ្ងៃ ហើយ​ក៏​ត្រូវ​ការជួប​ពេទ្យ​ជា​ញឹកញាប់ និង​ប្រើ​ថ្នាំ​ច្រើន​ផងដែរ។

​ករណី​ភាគច្រើន អា​ការៈនៃការ​ហើម​ពោះនេះ​អាច​កាត់បន្ថយ ឬ​បង្ការ​បាន​តាមរយៈ​ការ​សម្រប​ខ្លួន​នូវ​របៀប​រស់នៅ​មួយចំនួន ជាពិសេស​សម្រក​ទម្ងន់​តែម្តង បើសិនជា​កំពុងតែ​ធាត់​ស្រាប់​។ យ៉ាង​ណា​មិញ ការ​ហើម​ពោះ​ ភាគច្រើន​កើតឡើង​ ដោយសារតែ​ការ​លេប​ខ្យល់​ចូល ក្នុង​ពោះ​ច្រើនពេក។ ដូច្នេះ​ដើម្បី​បន្ថយ​ការ​លេប​ខ្យល់ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

– ​ចៀសវាង​ការ​ទំពារ​ស្ករ​កៅស៊ូ ព្រោះ​កាលណា​អ្នក​ទំពា​រស្ករ​កៅស៊ូ វា​នឹង​ធ្វើ​ឲ្យ​អ្នកលេប​ខ្យល់​ទៅ​ក្នុងពោះ​ដោយ​មិនដឹង​ខ្លួន​
– កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ មាន​ជាតិ​ហ្គាស​
– ចៀសវាង​អាហារ​មាន​ជាតិ​ឧស្ម័ន​ដូចជា ស្ពៃ​ក្តោប ឬ​សណ្តែក​គ្រាម​ជាដើម​
– ចូរ​ព្យាយាម​ញ៉ាំ​អាហារ​យឺត និង​ចៀសវាង​ប្រើ​បំពង់​បឺត​ទឹក​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial