៦ ចំនុច ដើម្បី​សុខភាព​ដែល​បាន​មក​ពី​ការ​ទទួល​ទាន​ស្រាបៀរ… ជឿទេ?

អ្វីក៏​ដោយ​តែង​តែ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ ហើយ​ទាំងពីរ​នេះ​វា​ដើរ​ទន្ទឹម​គ្នា។ ជឿទេ​ថា ស្រាបៀរ​អាច​ធ្វើ​អោយ​សុខភាព​យើង​រឹងមាំ និង​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​បាន? 

យោង​តាម​ការ​ស្រាវជ្រាវ បាន​បញ្ជាក់​ថា ស្រាបៀរ​ក៏​មាន​គុណ​ប្រយោជន៍​ផង​ដែរ។ តោះ!!! សាក​អាន​គុណ​សម្បត្តិ​ទាំង ៦ យ៉ាង របស់​ស្រាបៀរ​មាន​អីខ្លះ?

១. ឆ្អឹង​រឹងមាំ៖ ស្រាបៀរ​សំបូរ​ទៅ​ដោយ​ស៊ីលី​កូន​ខ្ពស់ វា​អាច​ជួយ​អោយ​សាច់ដុំ និង​ឆ្អឹង​ផ្គុំ​ចូល​គ្នា ហើយ​កាន់តែ​មាន​ភាព​រឹងមាំ
២. កាត់បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ខ្សោយ​បេះដូង៖ ជា​ការ​ពិតណាស់ រាល់​ស្រាបៀរ​គ្រប់​ប្រភេទ វា​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺខ្សោយ​បេះដូងចាប់​ពី ២៥% ដល់ ៤០%
៣. កាត់បន្ថយ​កំរឹត​កូឡេស្តូរ៉ល៖ ស្រាបៀរ​អាច​ជួយ​អោយ​អ្នក​មាន​សុខភាព​ល្អ ព្រោះ​វា​ជួយ​កាត់​បន្ថយ​កំរឹត​កូឡេស្តូរ៉ល នៅ​ក្នុង​ខ្លួន​អ្នក​បាន​ច្រើន
៤. កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោម​ផ្អែម៖ យោង​ទៅ​តាម​អ្នក​វិភាគ​បាន​អោយ​ដឹង​ថា កំរឹត​ការ​ញ៉ាំស្រាបៀរ​ជា​មធ្យម​របស់​លោក​អ្នក វា​អាច​ជួយ​កាត់បន្ថយ​ក្នុង​ការ​ប្រឈម​មុខ នឹង​ជំងឺ​ទឹកនោម​ផ្អែម​កំរឹតទី ២ បាន
៥. ទប់​ស្កាត់​ការ​កកើត​នៃ​គ្រោះ ក្នុង​តំរង​នោម៖ ប្រសិន​បើ អ្នក​ញ៉ាំ​ស្រាបៀរ​មួយ​ដប​ជា​ប្រចាំ អត្រា​នៃ​ជំងឺ​គ្រោះ​ក្នុង​តំរង់​នោម​មាន​ត្រឹម​តែ ៤០% ប៉ុណ្ណោះ
៦. ការពារ​ពី​ជំងឺ​បាត់​បង់​ស្មារតី (ឆ្កួត)៖ ពិត​មែន​ហើយ!!! ស្រាបៀរ​អាច​ប្រឆាំង​នូវ​ភាព​ស្ត្រេស រឺ​ស្មុគស្មាញ​របស់​អ្នក​បាន។ ភាព​ស្រ្តេស រឺ​ស្មុគ​ក្នុង​ចិត្ត​នេះ ជា​កត្តា​ដែល​អាច​ធ្វើ​អោយ​អ្នក​មាន​ជំងឺ​បាត់បង់​ស្មារតី​បាន។ 

 ចំណាំ៖ សូម​ទទួលទាន​ដោយ​មានការ​ទទួល​ខុស​ត្រូវ​ខ្ពស់ បើ​ស្រវឹង​សូម​កុំបើកបរ!!!

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial