កំណត់សម្គាល់ដំណាក់ទាំង ៧ នៃជំងឺភ្លេចភ្លាំង រឺគេហៅថាជំងឺចាស់វង្វេង

 ជំងឺភ្លេចភ្លាំង គឺមកពីការខ្សោះជីវជាតិ ដែលធ្វើអោយប៉ះពាល់ដល់មុខងារខួរក្បារ។ ជំងឺនេះត្រូវបានអ្នកជំនាញរកឃើញថា វាអាចមានដំណាក់កាល ៣ រឺ ច្រើនរហូតដល់ទៅ ៧ ដំណាក់កាល។ ខាងក្រោមនេះជាដំណាក់កាលរបស់ជំងឺវង្វេង៖

 
-ដំណាក់កាលទី ១ គឺគ្មានរោគសញ្ញា
-ដំណាក់កាលទី ២ រួមបញ្ជូលទាំង ការបាត់បង់ការចងចាំស្រាលៗ, ថយចុះការផ្តោតអារម្មណ៍ និងភ្លេចសូម្បីតែឈ្មោះ។
-ដំណាក់កាលទី ៣ រួមបញ្ជូលទាំងការភ្លេចនូវអ្វីដែលទើបតែកើតមានថ្មីៗ, ការថយចុះការអនុវត្តការងារ, ការលំបាកជាមួយនឹងការរៀបផែនការអនាគត និងការដោះស្រាយបញ្ហា, រឺសួរសំនួរដដែលៗ។
-ដំណាក់កាលទី ៤ រួមបញ្ជូលទាំង ការលំបាកជាមួយនឹងសកម្មភាពស្មុគស្មាញ, មិនអាចគ្រោងទុកមុន, ការធ្លាក់ទឹកចិត្ត, ដែលមិនចូលចិត្តជំនុំចំណោម, គេចចេញពីស្ថានភាពប្រឈមគ្នា។ 
-ដំណាក់កាលទី ៥ រួមបញ្ជូលទាំងការពិបាកក្នុងការចងចាំ អាស័យដ្ឋាផ្ទះ រឺលេខទូរស័ព្ទ, ត្រូវការជំនួយសម្រាប់កិច្ចការរួមដូចជាការធ្វើអាហារ, ការមិនចាំពេលវេលា និងវង្វេងទីកន្លែង, ថយចុះទម្លាក់អនាម័យផ្ទាល់ខ្លួន។ 
-ដំណាក់កាលទី ៦ រួមបញ្ជូលទាំង ត្រូវការជំនួយក្នុងការស្លៀកពាក់, ភ្លេចឈ្មោះសូម្បីតែសមាជិកគ្រួសារ រឺមនុស្សដែលធ្លាប់ស្និទ្ធស្នាល, ផ្លាស់ប្តូរបុគ្គលិកលក្ខណៈរួមទាំង វិបត្តិស្មារតី, ការមមើមមាល និង ភាពរវើរវាយ រឺការភ័ន្តភាំង, ត្រូវការជំនួយសម្រាប់អនាម័យផ្ទាល់ខ្លួន, រឺត្រូវការត្រួតពិនិត្យជាប្រចាំ។
-ដំណាក់កាលទី ៧ ជាដំណាក់ធ្ងន់ធ្ងរបំផុត។ មនុស្សដែលទទួលរងជំងឺនេះ មិនអាចសូម្បីតែនិយាយ រឺឆ្លើយតបប្រកបដោយវិចារណញ្ញាណ, មិនអាចសូម្បីតែគ្រប់គ្រងចលនាសាច់ដុំ, មិនអាចសូម្បីតែអង្គុយត្រង់ខ្លួន, មិនអាចញ៉ាំសូម្បីតែលេបអាហារ រឺវត្ថុរាវបាន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial