វិធីងាយៗទាំង ១៨ យ៉ាង ជួយកាត់បន្ថយសក់ជ្រុះ និងធ្វើអោយ សក់ដុះលូតលាស់បានល្អ

 មានមនុស្សជាច្រើនមានបញ្ហាសក់ជ្រុះ។ ការពិតទៅ វិធីកាត់បន្ថយសក់ជ្រុះមិនពិបាកទេ អ្នកគ្រាន់តែអនុវត្តតាមវិធីខាងក្រោម៖


 
១. ថ្នមសក់របស់អ្នកដូចជាទារកទើបកើត។ សិតសក់ថ្នមៗយឺត អោយស្រាលដៃបំផុត។
២. កុំយកកន្សែងមកញីត្រដុសសក់របស់អ្នក ខ្លាំងពេកនៅពេលដែលអ្នកចង់សម្ងួតសក់របស់អ្នក។
៣. ចៀសវាងការប្រើកៅស៊ូចងសក់តឹងពេក។ 
៤. លាងសាប៊ូកក់សក់ និង conditioner ជាមួយនឹងទឹកត្រជាក់, កុំប្រើទឹកក្តៅ។
៥. ប្រើសាប៊ូកក់សក់អោយត្រូវនឹងប្រភេទសក់របស់អ្នក។ 
៦. កុំសិតសក់នៅពេលដែលសក់កំពុងសើម។ សក់មានសភាពទន់ខ្សោយណាស់ នៅពេលដែលសើម។
៧. ប្រើក្រាសធ្មេញធំៗ។
៨. ទុកអោយសក់របស់អ្នកស្ងួតតាមដំណើរ បើអ្នកមិនប្រញាប់ទៅណាទេ ព្រោះការប្រើម៉ាស៊ីនផ្លុំសក់ធ្វើអោយសក់បាត់បង់សំណើម។
៩. ស្ទីមសក់របស់អ្នក ដើម្បីដាស់សុខភាពសក់របស់អ្នក។ យកកន្សែងជ្រលក់ចូលទឹកក្តៅ ហើយពូតយកទឹកចេញអោយអស់ពីកន្សែង បន្ទាប់មកយកកន្សែងរុំសក់របស់អ្នក ទុកចោលរហូតទាល់តែកន្សែងត្រជាក់។
១០. ម៉ាស្សាស្បែកក្បាលរបស់អ្នកអោយបានទៀងទាត់។ វារំញោតដល់ចលនាឈាមរត់។
១១. សាកល្បងព្យាបាលសក់ដោយ ប្រើប្រទាលកន្ទុយក្រពើ។ លាបវាទៅលើស្បែកក្បាល ដើម្បីផ្តល់សំណើមដល់សក់។
១២. ស្លឹកស្តៅជាដំណោះស្រាយធម្មជាតិមួយប្រភេទ ក្នុងពង្រឹងដល់ការដុះលូតលាស់នៃសក់។ លាងសក់របស់អ្នក ដោយប្រើស្លឹកស្តៅបុក ហើយយក apple cider vinegar មកលាងសម្អាតតាមក្រោយ។
១៣. ម៉ាសទឹកឃ្មុំ, ប្រេងអូលីន និង ឈើអែម លាយបញ្ជូលគ្នា លាបទៅលើសក់ នឹងជួយដល់ការដុះលូតលាស់។
១៤. កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន។ 
១៥. ឧស្សាហ៍កាត់តម្រឹមសក់របស់អ្នក អោយបានទៀងទាត់។
១៦. កាត់បន្ថយការញ៉ាំចំណីមិនបានការ។ ងាកមកញ៉ាំបន្លែ និងផ្លែឈើ អោយបានច្រើន ហើយផឹកទឹកយ៉ាងតិច ៨ កែវក្នុងមួយថ្ងៃ។
១៧. ញ៉ាំអាហារដែលសំបូរទៅដោយវីតាមីន A, B, C, E, ប្រូតេអ៊ីន និងជាតិដែក។
១៨. ធ្វើលំហាត់ប្រាណ ព្រោះវាអាចជួយជំរុញដល់ការរំលាយអាហារ និង កាត់បន្ថយស្ត្រេស៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial