អាថ៌កំបាំងងាយៗទាំង ១០ មិនបាច់ហត់ ក៏បានស្បែកស្អាតដែរ

 ងាយៗ មិនអស់លុយច្រើន តែអ្នកនឹងទទួលបានស្បែកស្អាត ទោះមិនលាបម្សៅ ថែមក្រែមក៏នៅតែស្អាតដែរ។ ខាងក្រោមនេះជាគន្លឹះងាយៗទាំង ១០ ដែលគួរអនុវត្តប្រចាំថ្ងៃ៖


 
១. លាងសម្អាតផ្ទៃមុខរបស់អ្នក មួយថ្ងៃពីរដង។ អ្នកមិនចាំបាច់លាងជាមួយនឹង ហ្វូងលាងមុខនោះទេ, ប៉ុន្តែបើចង់ប្រើ ជ្រើសរើសប្រើប្រភេទហ្វូមស្រាល ដែលគ្មានជាតិកាត់ រឺជំនួយអោយឆាប់ស។
 
២. ញ៉ាំគ្រាប់អាល់ម៉ុនជារៀងរាល់ព្រឹក។ វាធ្វើអោយស្បែករបស់អ្នកមានសំណើមធម្មជាតិ។
 
៣. ផឹកទឹកអោយបានច្រើនតាមដែលអាចធ្វើបាន។
 
៤. ចាំពេលដែលអ្នកគិតថាស្បែកស្ងួតខ្លាំង ដូចជាខែរងារជាដើម សឹមលាបឡេផ្តល់សំណើមដល់ស្បែកស្តើងៗ។
 
៥. កុំសូវប្រើគ្រឿង make-up ពេក ប្រសិនបើមិនចាំបាច់ រឺមិនទៅណាទេនោះ ព្រោះគ្រឿងអស់នេះមិនល្អដល់ស្បែកទេ។
 
៦. ប្រើថ្នាំដុសធ្មេញ បន្តក់ទៅលើមុនខ្ទុះ រាល់ពេលដែលអ្នកឡើងមុន។
 
៧. គួរជៀសវាងការត្រូវកំដៅថ្ងៃនៅចន្លោះម៉ោង ១០ ព្រឹក និង ២រសៀល។ បើអ្នកចាំបាច់ត្រូវតែចេញ ប្រើឡេការពារកំដៅថ្ងៃ។
 
៨. ផឹកតែបៃតង ២ ទៅ ៣ ដងជាប្រចាំថ្ងៃ។ អ្នកអាចយកវាមកធ្វើជា grean tea scrub  ដើម្បីដុសខាតស្បែករបស់អ្នក។
 
៩. អ្វីដែលញ៉ាំគឺមាននឹងជះឥទ្ធិពលដល់ស្បែករបស់អ្នក។ ដូច្នេះញ៉ាំអោយបានត្រឹមត្រូវ។ ញ៉ាំបន្លែពណ៌បៃតងអោយបានច្រើន ហើយចៀសវាងអាហារឥតបានការ។
 
១០. កាត់បន្ថយការញ៉ាំអាហារដែលសំបូរទៅដោយជាតិខ្លាញ់ និងភេសជ្ជៈកំប៉ុងដូចជាសូដាជាដើម៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial