តើ​ប្រជ្រុយ​របស់​អ្នក អាច​ក្លាយ​ជា​ជំងឺ​មហារីក​ដែរ ​ឬទេ?

អ្នក​ដែល​មាន​ប្រជ្រុយ ជា​ច្រើន តែង​មាន​ការ​ខ្វាយខ្វល់​ថា វា​អាច​នឹង​ក្លាយ​ជា​ជម្ងឺ​មហារីក​ស្បែក​មួយ​ប្រភេទ។ ប៉ុន្តែ​ថ្ងៃ​នេះ មាន​ដំណឹង​ល្អ ព្រោះ​ប្រជ្រុយ​ភាគ​ច្រើន មិន​មាន​អ្វី​ជាប់​ទាក់​ទង នឹង​ជម្ងឺ​មហារីក​ទេ។


​មាន​វិធី​មួយចំនួន​ជួយ​អ្នក​ដើម្បី​ពិនិត្យមើល​ថា​តើ​ប្រជ្រុយ​នោះ​អាចជា​ជំងឺមហារីក​ស្បែក​ដែរឬទេ​? ខាងក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​ដែល​ប្រាប់​ថា​អ្នក​គួរតែ​ជួប​ពេទ្យ​ហើយ​ដើម្បី​ទាត់​ចោល​ថា​វា​មិន​មាន​អ្វី​ទាក់ទង​នឹង​ជំងឺ​មហារីក​។​
– ជា​ប្រជ្រុយ​ដែល​ខុស​គេ​
– ប្រជ្រុយ​ដែលមាន​គែម​គ្រើម​មិន​ស្មើៗ​
– ពណ៌​របស់​វា​មាន​ការប្រែប្រួល​ជាពិសេស​ខ្មៅ ត្នោត ក្រហម ស ឬ​ខៀវ​
– វា​អាច​មាន​ទំហំ​ធំ​ជាង ៦​មី​លី​ម៉ែត្រ​
– ជា​ប្រជ្រុយ​ដែល​កើតមក​ថ្មី​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial