អាហារទាំង​ ១០ មុខដែលអាចធ្វើអោយ អ្នកហើមពោះបន្ទាប់ពីញ៉ាំរួច

 

១. ស្ករកៅស៊ូ

ប្រសិនបើអ្នកទំពារស្ករកៅស៊ូពេញមួយថ្ងៃ, ទម្លាប់មួយនេះអាចបណ្តាលអោយឈឺច្រើនលើសពីធ្មេញ។ ទំពារស្ករកៅស៊ូអាចបំផ្លាញប្រព័ន្ធរំលាយអាហាររបស់អ្នក ជាច្រើនមូលហេតុណាស់។ ពេលដែលអ្នកទំពារស្ករកៅស៊ូ, អ្នកស្រូបយកខ្យល់, នេះបណ្តាលអោយហើមពោះ។ 
 
២. ផលិតផលធ្វើពីទឹកដោះគោ
អ្នកជំនាញណែនាំអោយអ្នកដែលមានបញ្ហាជាមួយនឹងការរំលាយអាហារ មិនអោយញ៉ាំផលិតផលធ្វើពីទឹកដោះ។ ផលិតផលធ្វើពីទឹកដោះគោមានផ្ទុក lactose ដែលមនុស្សពេញវ័យជាច្រើនមិនអាចរំលាយបាន។
 
៣. ផ្លែឈើ
ផ្លែឈើស្រស់ៗនេះគឺមានសារៈសំខាន់ណាស់ សម្រាប់មនុស្សជាច្រើន ដែលមិនអាចប្រកែកបាន, តែផ្លែឈើមានផ្ទុកទាំងស្ករ និង ម្សៅធញ្ញជាតិ ដែលធ្វើអោយពិបាកក្នុងការបំបែក ដែលជាហេតុបណ្តាលអោយហើមពោះ, សម្រាប់អ្នកមានបញ្ហានឹងការរំលាយអាហារ។
 
៤. ប្រូខូលី
តើអ្នកធ្លាប់ឈឺពោះ រឺមានអារម្មណ៍ថាមិនស្រួលនៅក្នុង ពោះបន្ទាប់ពីញ៉ាំប្រូខូលីរួចដែរទេ? ប្រូខូលី និងបន្លែដែលជាប្រភេទនេះ មានផ្ទុក FODMAPs, សង្វាក់ខ្លីកាបូអ៊ីដ្រាត ដែលពិបាករំលាយអាហារ។ 
 
៥. សណ្តែក និង សណ្តែកកួរ
វាដូចគ្នាទៅនឹងផ្លែឈើ និងបន្លែមួយចំនួនដែរ, វាមានផ្ទុកជាតិស្ករម្យ៉ាងដែលហៅថា oligosaccharide ដែលវាត្រូវបានគេដឹងថាធ្វើអោយពិបាកក្នុងការរំលាយអាហារ។
 
៦. អាហារដែលសំបូរទៅដោយជាតិខ្លាញ់
ញ៉ាំជាតិខ្លាញ់ច្រើន នឹងបន្ថយលឿនការរំលាយអាហារ ហើយធ្វើអោយហើមពោះ។

៧. ស្ករសិប្បនិម្មិត
ស្ករដែលត្រូវបានគេយកទៅកែច្នៃ, មិនមែនជាស្ករធម្មជាតិ ដូចជា sorbitol និង fructose ដែលជាទូទៅវាជាគ្រឿងផ្សំនៅក្នុងភេសជ្ជៈសូដា, ស្ករគ្រាប់ និងអាហារដែលមានកាឡូរីទាប។ 

៨. អាហារហិរ
ញ៉ាំអាហារហិរ ធ្វើអោយបញ្ចេញជាតិអាស៊ីតក្រពះ ដែលអាចធ្វើអោយហើមពោះ។ 
 
៩. ភីស្សា
វាមានផ្ទុកទៅដោយសូដ្យូមខ្ពស់ ហើយមានជាអំបិលច្រើន ដែលអាចធ្វើអោយអ្នកមានអារម្មណ៍ថាហើមពោះ។

១០. ម្ហូបដែលយកទៅក្លាស្សេ
អាហារដែលចំអិនរួចយកទៅក្លាស្សេ ពេលដែលញ៉ាំ មិនត្រឹមតែបង្កអោយមានការហើមពោះប៉ុណ្ណោះទេ វាថែមទាំងលាយឡំជាមួយនឹងឈឺពោះថែមទៀតផង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial