អាហារធូរថ្លៃទាំង៧មុខ តែផ្តល់ប្រយោជន៍ច្រើនសំរាប់សុខភាព

 អស់ព្រួយបារម្ភនៅពេលដែលអ្នកដាច់យ៉ៃ អ្នកអាចញ៉ាំអាហារទាំង៧ប្រភេទនេះបាន៖

១. ផ្លែចេក៖ ចេកស្រួលរក និង មានតំលៃទាប អ្នកអាចបរិភោគប្រចាំថ្ងៃបាន ព្រោះវាជួយអោយសាច់ដុំអ្នករឹងមាំ សំរួលដល់ការរំលាយអាហារ និង ធ្វើឲ្យក្រលានដំនើរការបានល្អ។
២. យ៉ាអួរ៖ យ៉ាអួរ រឺ ទឹកដោះគោជូរ អ្នកអាចរកទិញបានតាមថវិកាដែលលោកអ្នកមាន ព្រោះវាមានគ្រប់ទំហំតាមតំលៃរបស់វា។ វាមានអត្ថប្រយោជន៍ណាស់ ព្រោះវាសំបូរទៅដោយជាតិកាល់ស្យូម និង វីតាមីន ឌី ព្រមទាំងវាជួយឲ្យប្រព័ន្ធរំលាយអាហារដើរបានល្អ។
៣. ស៊ុត៖ ស៊ុតសំបូរទៅដោយសារធាតុដែក ប៉ូស្ប័រ សេលីស្យូម វីតាមីន អេ ប៊ី១២ ប៊ី២ និង ប៊ី៥ផងដែរ។ វាជួយទប់ស្កាត់នៅជំងឺដូចជា៖ ជំងឺថ្លើម ជំងឺឈឺសាច់ដុំ និង ជំងឺផ្សេងៗទៀត។
៤. ស្បៃខៀវ៖ ស្បៃខៀវសំបូរទៅដោយម៉ាញ៉េស្យូម ស័ង្កសី .ល.។ វាល្អសំរាប់សាច់ដុំ។
៥. ត្រីខកំប៉ុង៖ អត្ថប្រយោជន៍នៃត្រីខកំប៉ុង វាជួយទប់នូវកំរិតកូឡេសស្តូរ៉លក្នុងខ្លួន និង ទប់ស្កាត់ការកើតនៃជំងឺបេះដូង។ 
ដំឡូងឈ្វាសំបូរទៅដោយវីតាមីនអេ និង ស៊ី កាល់ស្យូម ប៉ូតាស្យូម និង សារធាតុដែកផងដែរ។ គួរបរិភោគសំរាប់អាហារថ្ងៃត្រង់ និង អាហារល្ងាច។ វាជួយប្រឆាំងនឹងជំងឺមហារីក ជំងឺទឹកនោមផ្អែម និង ជំងឺឈឺសន្លាក់។
៧. ផ្លែប៉ោម៖ តើអ្នកមានដឹងទេថាផ្លែប៉ោមសំបូរទៅដោយជាហ្វាយប៊័រ? សារធាតុនេះអាចជួយទប់ស្កាត់ជំងឺមហារីក ជំងឺទឹកនោមផ្អែម និង ជំងឺបាត់ការចងចាំ។
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial