តើអ្នកមានអាការៈភ្នែកស្ងួតមែនទេ? កុំបារម្ភ! សាកធ្វើតាមវិធីនេះ

សំរាប់ភ្នែកស្ងួត វាមិនមែនជាបញ្ហាទៀតទេ។ សាកធ្វើតាមវិធីខាងក្រោមទាំងអស់គ្នា៖

១. ឧស្សាហ៍លាងត្របកភ្នែក
ដំបូងត្រូវលាងដៃនឹងសាប៊ូកូនក្មេង បន្ទាប់មកបិទភ្នែក ហើយម៉ាស្សាថ្មមៗនៅលើភ្នែក។ ជូតសំអាតភ្នែកដោយទឹកក្តៅអ៊ុនៗ សូម្បីបែបនេះ២ដងក្នុង១ថ្ងៃ។
២. សង្កត់ក្រណាត់ក្តៅទៅនឹងភ្នែក
ប្រើក្រណាត់សើម ហើយក្តៅយកទៅសង្កត់នឹងភ្នែករបស់អ្នក ធ្វើបែបនេះវាបង្កើនទឹកភ្នែក ក្នុងប្រស្រីភ្នែក។ វាជួយបង្កើននូវសំនើមកែវភ្នែកមិនអោយស្ងួត។
៣. បន្តក់ថ្នាំ
សំរាប់ថ្នាំបន្តក់សំរាប់ភ្នែកស្ងួត អ្នកអាចរកទិញបានតាមកន្លែងលក់ថ្នាំ។ ធ្វើតាមស្លាកសញ្ញា ដែលសរសេរលើដបថ្នាំ។ 
៤. ញ៉ាំអាហារសំបូរទៅដោយOmega-3s
អាហារដែលសំបូរទៅដោយOmega-3sមានដូចជា៖ ត្រី ខ្លាញ់ត្រី គ្រាប់អាល់ម៉ុន គ្រាប់វ៉លណាត់ ល្ង .ល.។
៥. លំហាត់ប្រាណភ្នែក
អ្នកគួរឧស្សាហ៍បិទ និង បើកភ្នែក ព្រោះវាជាលំហាត់ប្រាណល្អដើម្បីធ្វើអោយភ្នែកមានសំនើម។
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial