គ្រោះថ្នាក់ធ្ងន់ធ្ងរនៅពេលដែលអ្នក ទប់លាមយូរ ហើយញឹកញាប់

 វាជារឿងដែលខុសឆ្គងមួយ ដែលមនុស្សមួយចំនួនតែងតែធ្វើ។ តើអ្នកដឹងទេថាការដែលទប់លាមករយៈពេលយូរ វាមិនត្រឹមតែមិនល្អចំពោះសុខភាពតែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកទៀតផង។ អ្នកដឹងហើយថាលាមកគឺរួមបញ្ជូលទាំងកាក់សំនល់អាហារ និង បាក់តេរី ដែលបានមកប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកយូរៗទប់ម្តងគឺមិនអីទេ ប៉ុន្តែមិនមែនរាល់ពេលនោះទេ។ អ្នកកាន់តែទប់លាមកនៅក្នុងពោះវៀនយូរ, អ្នកកាន់តែពិបាក។ កត្តាទាំងនេះអាចនាំអោយអ្នកខូចពោះវៀនធំ និងធ្វើអោយពិបាកក្នុងការបត់ជើងនៅពេលក្រោយ។ ទប់លាមករបស់អ្នកអាចនាំអោយមានបញ្ហាពោះវៀន ហើយមានបញ្ហាជាមួយនឹងលាមកមិនខុសប្រក្រតីនៅថ្ងៃអនាគត។ 


-តើពេលណាដែលអ្នកត្រូវបត់ជើង?
នៅពេលដែលលាមកប៉ះនឹងផ្នែកនៃរន្ធគូថ នោះវានឹងបញ្ជូនសញ្ញាប្រាប់ថា​អ្នកត្រូវតែទៅបញ្ចេញចោល។ ជាទូទៅវាកើតមានឡើងនៅពេលដែលអ្នក ផឹកតែពេលព្រឹករបស់អ្នក រឺរាល់ព្រឹកតែម្តង។  ជាតិកាហ្វេអ៊ីនដើរតួជាភ្នាក់ងារ រំញោចពោះវៀនធំ ដែលធ្វើអោយអ្នកចង់បត់ជើងភ្លាមៗ។ 

 
-២ម៉ោងក្រោយទប់លាមក
ពេលដែលអ្នកទប់លាមករយៈពេល ២ម៉ោង, អ្នកនឹងប្រឹងខ្ជិបក្រសាល់គូថ។ ក្នុងរយៈពេលពីរបីម៉ោងដំបូង អ្នកនឹងមានអារម្មណ៍ថា​មានសម្ពាធនៅក្នុងពោះ។ ទប់លាមកនឹងធ្វើអោយ​ពោរពេញ​ដោយ​ឧស្ម័ន​ និងមានអារម្មណ៍ថាហើមពោះ។ 
 
-៦ម៉ោងក្រោយទប់លាមក
រាងកាយរបស់អ្នកនឹងចាប់ផ្តើមទទួលឥទ្ធិពលពីលាមករបស់អ្នក។ នៅចំណុចនេះ, អ្នកនឹងលែងទទួលភាពបន្ទន់ ហើយវាចាប់ផ្តើមទល់លាមក (ក្តៀន) វិញម្តង។ នេះគឺជាផលវិបាកមួយដែលបានមកពីការទប់លាមកយូរម៉ោង។ 
 
-១២ម៉ោងក្រោយ
លាមកនៅក្នុងខ្លួនកាន់តែយូរ, អ្នកកាន់តែពិបាក។ អ្នកនឹងចាប់ផ្តើមកត់សម្គាល់ឃើញថា ក្បាលពោះរបស់អ្នកចាប់ផ្តើមធំបន្តិចម្តងៗ ហើយវាធ្វើអោយអ្នកពិបាកនឹង​ ត្រលប់ទៅរកក្បាលពោះរាបស្មើវិញខ្លាំងណាស់។ 
 
-ប្រសិនបើអ្នកតែងតែទប់លាមកគ្រប់ពេលវេលា
លាមករបស់អ្នកនឹងឡើងរឹង ហើយនៅពេលដែលអ្នកចង់បញ្ចេញវាមកក្រៅ អ្នកត្រូវប្រឹងអស់ពីកម្លាំង។ យូរៗវានឹងធ្វើអោយលៀនក្រសាល់គូថចេញមកក្រៅ។ ដូច្នេះអ្នកត្រូវតែបត់ជើងអោយទាន់ពេលវេលា នៅពេលដែលអ្នកទទួលអារម្មណ៍ថាត្រូវបត់ជើង៕

 

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial