ហេតុអ្វី​បានជា​ទារក​ធ្វើ​ចលនា​ច្រើន​ក្រោយ​ពី​អ្នក​ញ៉ាំ​អាហារ​រួច​អញ្ចឹង?

​តើ​ទារក​ក្នុង​ផ្ទៃ​របស់​អ្នក​មាន​ភាព​សកម្ម​ច្រើន​ទេ​ក្រោយពី​អ្នក​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​រួច​? បើសិនជា​អញ្ចឹង​មែន វា​គឺជា​រឿង​ធម្មតា​ទេ​។ ទារក​ដែល​លូតលាស់​ល្អ​គឺ​មាន​ប្រតិកម្ម​នឹង​អាហារ​ដែល​ម្តាយ​ខ្លួន​ញ៉ាំ​។ គេ​នឹង​មាន​សកម្មភាព​កាន់តែច្រើន និង​ចាប់ផ្តើម​ធាក់ រមៀល​ចុះឡើង ឬ​ធ្វើ​ចលនា​ផ្សេងៗ​ក្រោយ​ពី​អ្នក​ញ៉ាំ​អាហារ​រួច​។

​ភាគច្រើន ទារក​ដែល​មាន​ភាព​សកម្ម​បែប​នេះ​គឺជា​សញ្ញា​បញ្ជាក់​អំពី​ភាព​មាន​សុខភាព​ល្អ​របស់​គេ​ហើយ​។ ក្នុងពេល​មាន​ផ្ទៃពោះ ចំនួន​ដង​នៃ​ការ​ធាក់​របស់គេ អាច​នឹង​បញ្ជាក់​អំពី​សុខភាព​ទូទៅ​នៃ​ការលូតលាស់​របស់​គេ​បាន​។ ជាធម្មតា គ្រូពេទ្យ​ច្រើនតែ​ណែនាំ​ឲ្យ​រាប់​ចំនួន​ធាក់​របស់​ទារ​កថា​តើ​ដល់​ចំនួន​មួយ​កំណត់​ឬ​នៅ​។ នៅ​ពេល​អ្នក​គេង ឬ​សម្រាក ចលនា​ក្នុង​ពោះ​អ្នក​អាច​នឹង​ដឹង​ច្បាស់​ជា​ង​ពេលណាៗ​បំផុត​។

​បើសិន​ជា​អ្នក​យល់ថា មាន​ការថយចុះ​នូវ​ចលនា​របស់​ទារក ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ ព្រោះ​វា​អាច​ជា​សញ្ញា​បញ្ជាក់ថា ទារក​ស្ថិតក្នុង​សភាព​ថប់ដង្ហើម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ម្តាយ​ក៏​ត្រូវតែ​ជ្រើសរើស​អាហារ​ណា​ដែល​ផ្តល់​សុខភាព​ដល់​ខ្លួនឯង និង​កូន​បាន​ហើយ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial