​ថ្នាំកែរោគ​ឈឺក្បាល ប្រើ​ប៉ុណ្ណា​ទើប​ហៅ​ថា​ច្រើនពេក?

​អ្វី​ដែល​ខ្ញុំ​អាច​ឆ្លើយ​ដំបូង​គេ​នោះ​គឺថា វា​តែងតែ​ជា​រឿង​មួយ​ល្អ​ជា​និច្ច​ក្នុងការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​នឹង​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​ព្យាបាល​អាការៈ​នេះ​ដោយ​ខ្លួនឯង​។ អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺថា ការប្រើ​វិធី​ផ្សំ​ថ្នាំលេប​ដោយ​ខ្លួនឯង ឬ​ប្រើ​ថ្នាំ​ច្រើន​ជ្រុល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​រយៈពេល​យូរ​បាន​។ ដូច្នេះ​មុន​នឹង​វា​យឺត​ពេល យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​ដើម្បី​ស្វែងយល់​អំពី​មូលហេតុ​របស់​វា និង​ផលវិបាក​នានា​។

​សម្រាប់​ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​ប្រភេទ​ឈ្មោះថា Nonsteroidal Anti-inflammatory Drugs (NSAIDS) ដូចជា​ពពួក Ibuprofen ប្រហែលជា​អាច​បណ្តាល​ឲ្យ​ឈឺពោះ ហូរឈាម ដំបៅ​ក្រពះ និង​ផលវិបាក​ផ្សេងៗ​ទៀត ជាពិសេស​នៅពេល​ប្រើ​ក្នុង​កម្រិត​ខ្ពស់ ឬ​រយៈពេល​យូរ​។ សម្រាប់​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​វិញ ដែល​អាច​ព្យាបាល​ការឈឺ​ក្បាល​បាន​នោះ មិន​គួរ​ណាស់​ប្រើ​ច្រើនជាង ១០​ថ្ងៃ​ក្នុង​មួយ​ខែ​រយៈពេល​បី​ខែ ឬ​ខ្ពស់ជាង​នេះឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។

បើសិនជា​ការឈឺ​ក្បាល​កើត​ឡើង​ជាមួយ​នឹង​ស្របាំង​ភ្នែក​យូរ​ជាង​មួយ​ម៉ោង វា​អាច​ជា​សញ្ញា​មួយ​នៃ​ការបាត់បង់​ការផ្គត់ផ្គង់​ឈាម​ទៅ​កន្លែង​ណាមួយ​នៃ​ខួរក្បាល ហើយ​គួរតែ​មាន​ការវាយតម្លៃ​ឲ្យបាន​ត្រឹមត្រូ​វ​ផង​។ ករណីបែបនេះ វា​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​។ ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​គឺជា​រឿង​មួយ​ល្អ​ណាស់ ព្រោះ​គ្រូពេអ្យ​អាច​ធ្វើ​តេស្ត​ដោយ​ថតរូ​ប​ភាព​វេជ្ជសាស្ត្រ ដើម្បី​វាយតម្លៃ​អា​ការៈនេះ និង​ចាប់ផ្តើម​ការព្យាបាល​ដែល​លឿន និង​ត្រឹមត្រូវ​។ យ៉ាងណាមិញ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិនជា អ្នក​ជួប​អា​ការៈឈឺ​ក្បាល​ច្រើនជាង ៣ ទៅ​៤​ថ្ងៃ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial