​ចូរ​ប្រយ័ត្ន​!! ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ហាម​ញ៉ាំ​អាហារ​ទាំងនេះ​បើសិន​មិន​ចង់​រលូត​កូន​ទេ

​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើនតែ​ទទួលបាន​ដំបូន្មាន​យ៉ាង​ច្រើន​អំពី​ការថែរក្សា​សុខភាព​របស់​ខ្លួន​ពី​អ្នក​មាន​បទពិសោធន៍ ជាពិសេស​ចាស់ៗ​។ មនុស្ស​គ្រប់គ្នា​តែងតែ​អប់រំ​អ្នក​មាន​ផ្ទៃពោះ​អំពី​អ្វី​ដែល​គួ​រញ៉ាំ និង​អ្វី​ដែល​មិនគួ​រញ៉ាំ​។ ដល់​ពេល​ខ្លះ​អាច​នឹង​មាន​ការយល់ច្រឡំ​ក៏មាន​ដែរ​។ តាមពិត មាន​អាហារ​ច្រើនណាស់​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​ចៀសវាង​។ ពេលខ្លះ អាហារ​ទាំងនេះ​នឹង​ផ្តល់​ផល​អវិជ្ជមាន​ចំពោះ​ទារក​ក្នុង​ផ្ទៃ រហូត​ដល់រ​លូត​កូន​បាន​។ ស្ត្រី​មាន​ផ្ទៃពោះ​គឺ​ងាយ​នឹង​មាន​ជំងឺ​ណាស់​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​របស់គាត់​ចុះខ្សោយ​។ យ៉ាងណាមិញ ស្ត្រី​ដែល​ទើប​តែ​ដឹង​ថា ខ្លួនឯង​មាន​ផ្ទៃពោះ គួរណា​តែ​ព្យាយាម​ចៀស​ឲ្យ​ឆ្ងាយ​នូវ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​រលូត​កូន​បាន ជាពិសេស​អាហារ​មាន​មេរោគ​បង្ក​ជំងឺ​តែម្តង​ដូចជា​៖

ត្រី​ដែល​មាន​ជាតិ Methylmercury ខ្ពស់​
Methylmercury ជា​ប្រភេទ​បា​រ៉​ត​ម្យ៉ាង​ដែល​មាន​នៅក្នុង​សាច់​ត្រី ជាពិសេស​ត្រី​សមុទ្រ និង​ក្តាមខ្ចង​សមុទ្រ​តែម្តង​។ ប៉ុន្តែ​អ្នក​អាច​ញ៉ាំ​ត្រី​ដែល​មាន​សារធាតុ​នេះ​ទាប​បាន​ដូចជា ត្រី​ទឹកសាប ត្រី​សាល​ម៉ុង ឬ​បង្គា​ជាដើម​។

ស៊ុត​ឆៅ ឬ​មិន​ទាន់​ឆ្អឹន​ល្អ​
ស៊ុត​អាចមាន​មេរោគ​គ្រុនពោះវៀន ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ទទួល​ទាន​បាន ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​តែម្តង នៅពេល​ញ៉ាំ​វា​នៅ​ឆៅ​។ ដូច្នេះ​ដើម្បី​សុវត្ថិភាព ចូរ​ញ៉ាំ​ស៊ុត​ដែល​ឆ្អិន​ជានិច្ច​។​

សណ្តែកបណ្តុះ​ដែល​នៅ​ឆៅ​
សណ្តែក​ប្រភេទ​នេះ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ណាស់​នៅពេល​ញ៉ាំ​វា​ទាំង​ឆៅ​។ ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ គឺ​មាន​ផល​អាក្រក់​ច្រើនជាង​ផល​ល្អ​។ ដូច្នេះ​ចូរ​ញ៉ាំ​សណ្តែក​មួយ​នេះ​តែ​ពេល​ឆ្អិន​ល្អ​បាន​ហើយ​។

សាច់​ឆៅ​
វត្តមាន​របស់​ប៉ា​រ៉ា​សិត Toxoplasma Gondii ក្នុង​សាច់​ឆៅ ជា​ពិ​សេ​សាច់ជ្រូក ពិតជា​ផ្តល់​គ្រោះថ្នាក់​ខ្លាំង​ណាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។ ទោះបីជា​យកដៃ​ប៉ះ ហើយ​ដាក់​ចូល​ក្នុង​មាត់​ក៏​វា​គ្រប់គ្រាន់​នឹង​បង្កបញ្ហា​ធំ​បាន​ដែរ​។

ជាតិ​កាហ្វេ​អ៊ី​ន​
អ្នក​មិន​ចាំបាច់​លុប​បំបាត់​វា​ទាំងស្រុង​នោះ​ទេ គ្រាន់តែ​កាត់​បន្ថយ​ការ​ញ៉ាំ​វា​ទៅ​បាន​ហើយ​។ យក​ល្អ​គួរតែ​កុំ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនជាង ២០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ព្រោះ​កាលណា​អ្នក​ញ៉ាំ​កាហ្វេ​អ៊ី​ន​ច្រើនពេក ក៏​អាច​បណ្តាលឲ្យរ​លូតកូន​បានដែរ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial