សញ្ញា​ដែល​បញ្ជាក់ថា អ្នក​អាច​នឹង​មាន​ជំងឺ​ត្រៀម​ក្រឡាភ្លើង​

​ជំងឺ​ត្រៀម​ក្រឡាភ្លើង​គឺ​ជា​ជំងឺ​គ្រោះថ្នាក់​មួយ​ក្នុង​ពេល​ស្ត្រី​មាន​ផ្ទៃពោះ ដែល​វា​ច្រើនតែ​កើតឡើង​ក្រោយ​ពី​ពរ​ពោះ​បាន ២០​សប្តាហ៍​។ អ្វី​ដែល​កម្រ​បំផុត​នោះ​គឺ​វា​កើត​ឡើង​មុន​ពរ​ពោះ ២០​សប្តាហ៍​។ លក្ខណៈ​សំខាន់​ដ៏​សំខាន់​បំផុត​នោះ​គឺ​លើស​សម្ពាធ​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ និង​មាន​វត្តមាន​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​។ បើសិនជា​រក​មិនឃើញ​ជំងឺ​នេះ​ទេ វា​អាច​វិវត្តន៍​ទៅ​រក​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ ក្រឡាភ្លើង​ចំ​តួរ​តែម្តង ដែល​វា​នឹង​បង្ក​គ្រោះថ្នាក់​បាន​ទាំង​ម្តាយ និង​កូន​។

​ស្ថិត​ក្នុង​ករណី​ជំងឺ​ត្រៀម​ក្រឡាភ្លើង​នេះដែរ គឺ​មិន​មាន​ការព្យាបាល​អ្វី​ឲ្យ​សះស្បើយ​ឡើយ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ដឹង​អំពី​រោគសញ្ញា​របស់​វា​ដើម្បី​ចៀសវាង​ផលវិបាក​នានា​បាន​។

សញ្ញា​នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង​មានដូចជា​៖
1.​    ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
2.​    ​មាន​វត្តមាន​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​ខ្ពស់​គួរឲ្យកត់សម្គាល់​
3.​    ​ឈឺ​ក្បាល​ខ្លាំង ហើយ​គំហើញ​ក៏​មាន​ការប្រែប្រួល​ទៀត​
4.​    ​ហើម​ជើង និង​ប្រអប់ជើង​
5.​    ​ឡើង​ទម្ងន់​ភ្លាមៗ​ដោយសារ​តែ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​
6.​    ​ច​ង្អោ និង​ក្អួត​
7.​    ​ឈឺ​ក្នុង​ពោះ និង​ស្មា​
8.​    ​ចេះ​តែ​នោម​ញឹក​
9.​    ​ទឹកនោម​មាន​តិច​
10.​    ​ពិបាក​ដកដង្ហើម និង​ថប់​អារម្មណ៍​

​បើសិន​ជា​អ្នក​សង្កេតឃើញថា​មាន​រោគសញ្ញា​ខាងលើ​ចាប់ពី​ពីរ​ឡើង​ទៅ ចូរ​ទៅ​ជួប​ពេទ្យ​ជាបន្ទាន់​។ ជំងឺ​ត្រៀម​ក្រឡាភ្លើង​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ប្រហែល ៨ ទៅ​១០​ភាគរយ ហើយក៏​ជា​អា​ការៈដែល​គ្រោះថ្នាក់​ដែរ​។ អ្វី​ដែល​កម្រ​បំផុត​នោះ​គឺថា ជំងឺ​នេះ​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទាំងអស់ ដែល​វា​ធ្វើឲ្យ​ការប្រឈមមុខ​កើនឡើង​ទ្វេដង​។ ដូច្នេះ​ទើប​ការពិនិត្យ​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial