​ការឈឺ​សុដន់​មិនមែន​តែងតែ​ជា​ជំងឺ​មហារីក​តែមួយ​មុខ​នោះទេ!!!

​ការឈឺ​សុដន់​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​លើ​ស្ត្រី​គ្រប់​វ័យ​។ ការឈឺ​សុដន់​ក៏​អាច​នឹង​ច្រឡំ​នឹង​ជំងឺមហារីក​ផងដែរ​។ មែន​ហើយ ការឈឺ​សុដន់​អាច​បណ្តាលមកពី​ការ​កើត​ជា​ដុំ​សាច់​ជាច្រើន និង​ការ​រលាក​ក្នុង​សុដន់ ដែល​ជា​សញ្ញា​មួយ​ដែរ​នៃ​ជំងឺមហារីក​សុដន់​។ ខណៈពេល​ដែល​ប្រភេទ​នៃ​ការឈឺ​សុដន់​ផ្សេងៗ​ទៀត​មិន​មែន​ជា​មហារីក​នោះ តែ​អាច​ដោយសារ​រឿង​អ្វី​ផ្សេង​ទៅវិញ​ទេ​។ នៅលើ​ពិភពលោក​យើង​នេះ គេ​ប៉ាន់ស្មាន​ឃើញថា ស្ត្រី​ប្រហែលជា ៦៤​ភាគរយ​មាន​បញ្ហា​ឈឺ​សុដន់​យ៉ាងហោច​ណាស់​ម្តង​ក្នុង​ជីវិត​។

​ខាងក្រោម​នេះ​គឺជា​ប្រភេទ​នៃ​ការឈឺចាប់​នៅ​សុដន់​ដែល​វា​មិន​ទាក់ទង​នឹង​មហារីក​សុដន់​ទេ​៖
– ​ឈឺ​សុដន់​ដោយសារតែ​ការ​មក​រដូវ​ដែល​វា​កាន់តែ​ធ្ងន់ធ្ងរ​ប្រហែល ២​សប្តាហ៍​មុន​ពេល​មក​រដូវ​
– ​ឈឺ​សុដន់​ដោយសារ​តែ​អាវទ្រនាប់​ពាក់​មិនបាន​ល្អ​
– ​ឈឺ​សុដន់​ដោយសារ​តែ​ការវះកាត់​
– ​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​ក៏​អាច​បណ្តាល​ឲ្យ​ឈឺ​សុដន់​ដែរ​ដូចជា Chlorpromazine, Anadrol, Methyldopa និង​ថ្នាំ​ពន្យា​កំណើត​
– ​ដុំ​គីស​ធម្មតា​ក្នុង​សុដន់​ក៏​អាច​បណ្តាល​ឲ្យ​ឈឺ​សុដន់​បានដែរ​
– ​គីស​ដែល​មាន​ទឹក​នៅ​ខាងក្នុង ដែល​វា​ជា​ប្រភេទ​ដុំ​សាច់​ស្លូត
– ​ការ​រលាក​សន្លាក់​នៅ​ឆ្អឹងជំនី​ក៏​អាច​ធ្វើឲ្យ​ឈឺ​សុដន់​បានដែរ​
– ​ការ​រលាក​សុដន់​ដោយសារ​តែ​ស្ត្រី​បំបៅ​ដោះ​កូន​។​

​ចូរ​ចាំ​ថា រាល់​ការឈឺចាប់​នៅ​សុដន់​ទាំងអស់​មិនមែន​នាំឲ្យ​កើត​មហារីក​នោះទេ តែ​គួរតែ​ទាត់​ចោល​រឿងនេះ​បាន​តាមរយៈ​ការពិគ្រោះ និង​ពិនិត្យ​ជំងឺ​ជា​មួយ​គ្រូពេទ្យ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial