ហេតុអ្វី​បានជា​ស្ត្រី​គេង​ស្រមុក​នៅពេល​មាន​ផ្ទៃពោះ​អញ្ចឹង​?

​ការ​គេង​ស្រមុក​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​មួយ​កើតមាន​ជា​ញឹកញាប់​។ រឿង​នេះ​អាច​នឹង​មាន​បញ្ហា​កាន់តែ​ច្រើន​ទៀត​ក្នុង​ត្រីមាស​ទី​បី​។ តើ​អ្នក​ធ្លាប់រ​អ៊ូរ​ទាំង​ចំពោះ​ការ​ស្រមុក​ដែល​ប្តី​អ្នកធ្លាប់​តែ​រំខាន​ដែរ​ទេ ហើយ​ឥឡូវនេះ​វា​បែរជា​កើតឡើង​ចំពោះ​ខ្លួនឯង​ទៅ​វិញ​។

​ទោះបីជា​អ្នក​មិន​ធ្លាប់មាន​បញ្ហា​ស្រមុក​នេះ​ពីមុន​មក​ក៏​ដោយ ក៏​វា​នៅតែ​អាច​កើតមាន​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ​។ តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ស្ត្រី​មានផ្ទៃ​ពោះគេង​ស្រមុក​បែបនេះ​ទៅ​? តើ​វា​អាច​នាំឲ្យ​មាន​ផលវិបាក​ដែរទេ​?

មូលហេតុ​នៃ​ការ​ស្រមុក​
•​    ​ការស្ទះ​នៅក្នុង​ច្រមុះ​អាចជា​ជំងឺ​ផ្តាសាយ និង​បញ្ហា​អាឡែ​ហ្ស៊ី​ផ្សេងៗ​
•​    ​ហើម​នៅ​ភ្នាស​ក្នុង​ច្រមុះ​
•​    ​ការកើនឡើង​នៃ​អ័រម៉ូន​អេស្រូ​ជែន​ខ្លាំង​
•​    ​ធាត់​ឡើង​ទម្ងន់​

ការ​ដែល​គេង​ស្រមុក​លឺ និង​ខ្លាំងៗ​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​គេង​បាត់​ដង្ហើម​។ រឿង​នេះ​អាច​នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​សុខភាព​ទារក​ដោយសារ​តែ​កង្វះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​គេ​។ វា​អាច​នាំឲ្យ​មាន​ផលវិបាក​ច្រើន​ទៀត​ដូចជា ត្រៀម​ក្រឡាភ្លើង​ដែរ​។ ក្រៅពី​នេះ​ការ​គេង​ស្រមុក​អាចជា​អា​ការៈមួយបញ្ជាក់​អំពី​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​ដែរ​។

គួរ​បង្ការ​បែបណា​?
•​    ​ចូរ​ចៀសវាង​ការ​គេង​ផ្ងា​
•​    ​ចូរ​ចៀសវាង​ការ​ញ៉ាំ​ថ្នាំ​ងងុយគេង គ្រឿង​ស្រវឹង និង​បារី​
•​    ​ចូរ​ប្រើ​ឧបករណ៍​ផ្តល់​សំណើម​ក្នុង​បន្ទប់​គេង​
•​    ​ចូរ​គេង​កើយ​ក្បាល​ឲ្យ​ខ្ពស់​
•​    ​មិន​ត្រូវ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​

ចូរ​កុំ​បារម្ភ​អី អ្នក​នឹង​មិន​អាច​គេង​ស្រមុក​អស់​មួយ​ជីវិត​ទេ ប៉ុន្តែ​ការ​គេង​មិន​លក់​ទំនងជា​អាច​កើតមាន​ជា​ញឹកញាប់​ណាស់​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial