តើ​ស្ត្រី​ប្រភេទ​ណា​ខ្លះ​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​?

​ជំងឺ​គីស​ក្នុង​ក្រពេញ​អូវ៉ែ​ច្រើន​តែ​កើតមាន​ជា​ញឹក​ញាប់ ហើយ​ជា​ធម្មតា​វា​កើត​ឡើង​ក្នុងអំឡុងពេល​ជ្រុះ​អូ​វ៉ុល​។ ការ​ជ្រុះ​អូ​វ៉ុល​កើតឡើង​នៅ​ពេល​ដែល​ក្រពេញ​អូវ៉ែ​បញ្ចេញ​មេ​ជីវិត​ឈ្មោល​ជា​រៀងរាល់​ខែ​។ មាន​ស្ត្រី​ច្រើនណាស់​ដែល​កើត​ជំងឺ​គីស​ក្នុង​ក្រពេញ​អូ​វ៉ែនេះ មិន​បង្ហាញ​ជា​រោគសញ្ញា​អ្វី​ទាំងអស់ ហើយ​វា​ក៏​ច្រើន​តែ​មិនមាន​អ្វី​គ្រោះថ្នាក់​ដែរ​។

​គីស​ក្នុង​ក្រពេញ​អូវ៉ែ​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​លើ​ស្ត្រី​មក​រដូវ​ទៀងទាត់​។ តាមពិតទៅ ស្ត្រី​ភាគច្រើន​យ៉ាងហោច​ណាស់​មា​ន​ពង​គីស​សំបក​មេ​ជីវិត​ញី​ជា​រៀងរាល់​ខែ​។ អ្នក​ប្រហែលជា​មិន​បានដឹងថា អ្នក​មាន​គីស​នេះ​ផង​រហូតដល់​មាន​បញ្ហា​មួយ​ដែល​នាំ​ឲ្យ​គីស​នេះ​ធំ​ទៅៗ ឬ​កើត​ច្រើន​គ្រាប់​។ ប្រហែល​ស្ត្រី​ត្រៀម​រ៉ាំ​ង​រដូវ ៨​ភាគរយ​កើត​គីស​នៅ​ក្រពេញ​អូវ៉ែ​នេះ​ធំៗ ដែល​ត្រូវការ​ការព្យាបាល​។

គីស​នៅ​ក្រពេញ​អូវ៉ែ​មិនសូវ​កើតមាន​ច្រើន​ក្រោយ​ពី​ស្ត្រី​រ៉ាំង​រដូវ​នោះទេ​។ បើសិន​ជា​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​មាន​គីស​នៅ​ក្រពេញ​អូ​វ៉ែ គឺ​គេ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​មហារីក​ក្រពេញ​អូវ៉ែ​ទៅវិញ​ទេ​។

ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​បើសិន​ជា​អ្នក​មាន​អាការៈ​ដូចជា ហើម​ពោះ នោម​ញឹក មាន​សម្ពាធ ឬ​ឈឺ​ក្នុង​អាង​ត្រគាក ឬ​ធ្លាក់​ឈាម​តាម​ទ្វារមាស​ខុស​ធម្មតា ព្រោះ​អាការៈ​ទាំងនេះ​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គីស ឬ​ជំងឺ​អ្វី​ផ្សេង​ដែរ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial