រៀបការ​ជា​ប្តី​ប្រពន្ធហើយ តើ​អាច​ឈ្លាត​ជួយ​ខ្លួនឯង​តែ​ឯង​បាន​ដែរ​ទេ​?

ការជួយ​ខ្លួនឯង​មិន​ជា​សកម្មភាព​ដែល​អ្នក​អាច​ធ្វើបាន​តែ​ក្នុង​ពេល​នៅ​លីវ​នោះទេ​។ តាមពិតទៅ បើសិន​អ្នក​កំពុងតែ​រួមភេទ​ជាមួយ​នរណាម្នាក់​ហើយ ក៏​មិនមែន​មានន័យថា​អ្នក​មិន​ត្រូវ​ការជួយ​ខ្លួនឯង​ដែរ​។ ការសិក្សា​បាន​បង្ហាញថា ស្ត្រី​ដែល​ជួយ​ខ្លួនឯង​ជា​ទៀងទាត់​តែង​មាន​ការឈាន​ដល់​ចំណុចកំពូល​ខ្លាំងខ្លា​ជាង និង​ងាយ​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ពេល​នៅ​ជាមួយ​ដៃគូ​។


​បើសិនជា​អ្នកត្រូវការ​ហេតុផល​ក្នុង​ការជួយ​ខ្លួនឯង​ទៀត​ខណៈ​ពេល​ដែល​មានប្តី ឬ​ប្រពន្ធ​ហើយ​នោះ ចូរ​ស្វែងយល់​ចំណុច​ខាង​ក្រោម​នេះ​ទៅ​៖

វា​នឹង​ជួយ​អ្នក​ដើម្បី​ទទួលបាន​ជីវិត​ពោរពេញ​ទៅ​ដោយ​ក្តី​ស្រមៃ​យ៉ាងសកម្ម​
​ការអនុញ្ញាតិ​ឲ្យ​ខ្លួន​ឯង​នៅ​ឆ្ងាយ​ពី​ប្តី ហើយ​ប្រើ​ពេលវេលា​នៅ​ម្នាក់ឯង​ដើម្បី​ស្រមើស្រមៃ​លើ​ការ​រួមភេទ វា​ពិតជា​រឿង​ដែល​គ្មាន​អ្វី​ខុសឆ្គង​ឡើយ​។ កុំ​គិត​ថា អ្នក​កំពុងតែ​ក្បត់​ប្តី​ឲ្យសោះ ព្រោះ​ការស្រមើស្រមៃ​គឺជា​រឿង​មួយ​ធម្មតា​ទាំងស្រុង ហើយក៏​ជា​រឿង​ឯកជន​សម្រាប់​មនុស្ស​ម្នាក់ៗ​ដែរ​។

បន្ធូរ​អារម្មណ៍​
​ការជួយ​ខ្លួនឯង អាច​ជួយ​បំបាត់​ស្ត្រេ​ស ដូច្នេះ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ក៏​នឹង​ស្រួលបួល​មក​វិញ​ច្រើន​ដែរ​បើសិនជា​មិន​សូវ​មាន​អារម្មណ៍​តានតឹង​ច្រើន​ទេ​នោះ​។ ការជួយ​ខ្លួនឯង​ជា​វិធី​មួយ​ជួយ​ឲ្យមាន​អារម្មណ៍​ល្អ ដូច្នេះ​បើ​សិន​ជា​អ្នក​រស់នៅ​ឆ្ងាយ​ពី​ប្តី ឬ​ប្រពន្ធ អ្នក​នឹង​ទទួលបាន​ប្រយោជន៍​តិចតួច​ពី​សកម្មភាព​នេះ​បានដែរ​។

បង្កើន​តណ្ហា​សម្រាប់​ចំណងស្នេហា​
​វិធីសាស្ត្រ​ដ៏​ឆ្លាត​វៃ​មួយ​ដើម្បី​ស្វែង​យល់​ថា​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ដៃគូ​ចូលចិត្ត និង​មាន​តណ្ហា​ខ្លាំង​សម្រាប់​ការ​រួមភេទ​ជាមួយគ្នា គឺ​ការ​រកឲ្យឃើញ​នូវ​តំបន់​នៃរាង​កាយដែល​ធ្វើឲ្យ​អ្នក​សុខ​ស្រួល និង​ជួយ​ខ្លួនឯង​ពេល​នៅ​ទល់មុខ​គ្នា​។ រឿង​នេះ​ខុស​គ្នា​ទាំងស្រុង​ពី​ការជួយ​សម្រេច​កាម​ឲ្យ​គ្នា​។ តាមរយៈ​ការជួយ​ខ្លួនឯង​ជា​មួយ​ប្តី ឬ​ប្រពន្ធ អ្នក​ទាំង​ពីរ​នឹង​ចំណេញ​ការយល់ដឹង​អំពី​គ្នា​កាន់តែ​ល្អ ជា​ពិសេស​ទាក់ទង​នឹង​របៀប​ធ្វើឲ្យ​ម្នាក់ៗ​សប្បាយចិត្ត ហើយ​សកម្មភាព​មួយ​នេះ​ក៏​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​គ្នា​ដែរ​។

បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​
​ហេតុផល​ដ៏​ចំបង​មួយ​នៃ​ការថយចុះ ឬ​មិន​សប្បាយចិត្ត​នឹង​ជីវិត​ផ្លូវភេទ គឺ​គូរ​ស្វាមីភរិយា​ចាប់ផ្តើម​លែង​សូវ​ចាប់អារម្មណ៍​នឹង​គ្នា​។ ការជួយ​ខ្លួនឯង​អាច​បង្កើន​ទំនុកចិត្ត តាមរយៈ​ធ្វើឲ្យ​អ្នក​យល់​ថា​ខ្លួនឯង​កាន់តែ​ស្អាត មាន​ថាមពល និង​តំបន់​ខាងក្រោម​កាន់តែ​សិច​ស៊ី​។ តាមពិតទៅ អ្នកនឹង​អាចមាន​ទំនាក់ទំនង​កាន់តែ​ល្អ​ជាង​មុន​ជា​មួយគូរ​ស្នេហ៍​ក្នុង​បន្ទប់​គេង ហើយក៏​អាច​ប្រាប់​គាត់​ឲ្យដឹង​នូវ​អ្វី​ដែល​អ្នក​ចូលចិត្ត និង​មិន​ចូលចិត្ត​ដែរ​។

បន្ថយ​ការ​មិន​មាន​ផា​សុកភាព និង​ឆេវឆាវ​ក្នុង​ពេល​មក​រដូវ​
​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​មាន​ថាមពល​អស្ចារ្យ​មួយ​ក្នុង​ការបន្ថយ​ភាព​ឆេវឆាវ និង​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​។ ការឈាន​ដល់​ចំណុចកំពូល​អាច​បង្កើន​អារម្មណ៍​មាន​សុភមង្គល​តាមរយៈ​ការបញ្ចេញ​អ័រម៉ូន Endorphin៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial