ក្បាច់​រួមភេទ ដែល​ត្រូវបាន​គេ​ជឿ​ថា ឆាប់​មាន​ផ្ទៃពោះ​

ការ​ដែល​រៀប​គម្រោង​យក​កូន​ស្តាប់​មើល​ទៅ​ដូច​ជា​រឿង​គួរ​ឲ្យ​កំប្លែ​ងណាស់​។ ផ្ទុយទៅវិញ ការផលិត​កូន​ក៏​ត្រូវការ​ធ្វើ​ឡើង​ដោយ​ធម្មជាតិ​ដោយ​មាន​ការចូលរួម​តាមរយៈ​ការរស់នៅ​ល្អ ការ​ញ៉ាំ​គ្រប់គ្រាន់ និង​គេង​គ្រប់គ្រាន់​ដែរ​។ ប៉ុន្តែ​ខណៈ​ពេល​ដែល​ការ​រួមភេទ​ជាមួយ​ដៃគូ​គឺ​ជា​រឿង​ល្អ​ទាំងអស់ ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា​ការ​រួមភេទ​សុទ្ធតែ​នាំឲ្យ​មាន​ផ្ទៃពោះ​បានដែរ លុះត្រាតែ​មាន​គ្រឿងផ្សំ​បន្ថែម​ផ្សេងៗ​ទៀត​។


យ៉ាងណាមិញ និយាយ​ដល់​ការ​រួមភេទ ខ្ញុំ​សូម​ណែនាំ​នូវ​ក្បាច់​រួមភេទ​ចំនួន ២ យ៉ាង​ដែល​ត្រូវបាន​គេ​ជឿ​ថា​ជួយ​ជំរុញ​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​កាន់តែ​លឿន​នោះ​គឺ​ក្បាច់ Missionary និង Doggy ។ វា​មិន​មាន​អំណះអំណាង​បែប​វិទ្យាសាស្ត្រ​ច្រើន​ដែល​និយាយ​អំពី​ក្បាច់​រួមភេទ​ណាមួយ​ធ្វើឲ្យ​មាន​ផ្ទៃពោះ​លឿនឡើយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការពិត​នោះ​គឺថា កាលណា​មេ​ជីវិត​ឈ្មោល​បាន​ចូលទៅ​ក្នុង​ទ្វារមាស​ស្ត្រី​កាន់តែ​យូរ វា​នឹង​ធ្វើ​ការងារ​របស់​វា​ហើយ​។ ប៉ុន្តែ​កំណត់ត្រា​គួរឲ្យ​ចាប់អារម្មណ៍​ពីគូរ​ស្វាមីភរិយា ដែល​ធ្លាប់តែ​មាន​កូន​បានសម្រេច និង​សុខភាព​ល្អ តែងតែ​លើក​សរសើរ​អំពី​គុណបំណាច់​នៃ​ការប្រើ​ក្បាច់​រួមភេទ​ទាំងពីរ​នេះ​។​

– ក្បាច់​រួមភេទ​បែប Missionary ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្បាច់​ម៉ែ​ចែក​ឲ្យ ដោយ​ខាង​ប្រុស​ត្រូវ​ក្រាប​ពីលើ​ខាង​ស្រី​។ ក្បាច់​នេះដែរ ក៏​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​បំផុត​ដែរ​ក្នុង​ដំណើរ​នៃ​ការ​ឆ្ពោះទៅរក​ភាព​មាន​កូន​។
​- ចំពោះ​ក្បាច់​រួមភេទ​បែប Doggy Pose វិញ មិនបាច់​ខ្ញុំ​និយាយ​បញ្ជាក់​ជា​ភាសា​ខ្មែរ ក៏​បងប្អូន​អាច​ដឹង​ដែរ ថា​វា​ត្រូវ​ប្រើ​ជំហរ​របៀប​ម៉េច​។ យ៉ាងណាមិញ ក្បាច់​មួយ​នេះ​ត្រូវបាន​គេ​ជឿថា ជួយ​ធ្វើឲ្យ​លិង្គ​កាន់តែ​ទៅ​ជិត​ដល់​មាត់ស្បូន ដើម្បី​បាញ់​ទឹកកាម​កាន់តែ​ជាប់​មាត់ស្បូន​ទៀត​។

​ពិតណាស់ អ្នក​មិនគួរណា​ប្រើ​ក្បាច់​រួមភេទ​តែមួយ​ដែល​អ្នក​ចូលចិត្ត ឬ​ក្បាច់​តែ​ពីរ​ខាងលើ​ជាប់​រហូត​ឡើយ ព្រោះ​ថា​វា​មិន​មាន​ការស្រាវជ្រាវ​ណាមួយ​បញ្ជាក់ថា ក្បាច់​រួមភេទ​ណា​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​មួយណា​ឡើយ​។ ប៉ុន្តែ​ជឿ​ខ្ញុំ​ទៅ​ថា គ្រាន់តែ​សាកល្បង វា​មិន​មាន​អ្វី​ខាត់​បង់ ឬ​ឈឺចាប់​ឡើយ​។

​បើ​យើង​និយាយ​តាម​ទ្រឹស្តី​វិញ​គឺថា ស្ត្រី​គួរតែ​គេង​ផ្ងា​សិន​ក្រោយពី​រួមភេទ​រួច​ដើម្បី​ជួយ​ឲ្យ​មេ​ជីវិត​ឈ្មោល​មានឱកាស​ហែល​ទៅ​ជួប​មេ​ជីវិត​ញី​ដើម្បី​បង្ក​កំណើត ដូច្នេះ​អ្នក​ក៏​អាច​ប្រើ​ពេលវេលា​នេះ​ជជែក​គ្នា​ដើម្បី​បង្កើន​ទំនាក់ទំនង​ស្នេហា​កាន់តែ​ស្អិត​រមួល​ថែម​ទៀត​ដែរ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial